លោក Jurgen Klopp បាន​ផ្ទុះ​​កំហឹង​យ៉ាង​ខ្លាំង​ចំពោះ​លោកអាជ្ញាកណ្តាល Jon Moss ក្រោយ​ពី​​គ្រាប់បាល់​ទី​១០០​ក្នុង​ក្រប​ខ័ណ្ឌ Premier League របស់ Harry Kane នៅ​​នាទី​បន្ថែម បាន​ដណ្តើម​១​ពិន្ទុ​ដ៏​ចម្រូង​​ចម្រាស់​សម្រាប់​ក្រុម Tottenham Hotspur ក្នុង​ពេល​ពួក​គេ​បាន​បញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅលើ​ទឹកដី​ក្រុម Liverpool កាលពីថ្ងៃ​អាទិត្យ​។

Soccer Football – Premier League – Liverpool vs Tottenham Hotspur – Anfield, Liverpool, Britain – February 4, 2018 Tottenham’s Davinson Sanchez in action with Liverpool’s Roberto Firmino REUTERS/Andrew Yates


គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​យ៉ាងល្អ​នៅ​នាទី ទី​៩០​របស់​ខ្សែ​ប្រយុទ្ធ Mohamed Salah ដើម្បី​រកគ្រាប់​បាល់​ទី​២​នៃ​ការ​ប្រកួត​នេះ បាន​បង្កើត​​ឲ្យមានការ​អប​អរ​​យ៉ាងខ្លាំង​ក្លា​ពីសំណាក់​អ្នក​ចាត់ការ​ទូទៅ​របស់ពួកគេគឺលោក Klopp និង​ហាក់ដូច​ផ្តល់​ឲ្យក្រុម Liverpool នូវ​ជ័យជម្នះ​ដ៏​សំខាន់មួយ​ទៅ​ឡើយ​ក្នុង​ការប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​ទាំង​៤​។

ប៉ុន្តែ Kane នៅ​​រយៈ​ពេល​៥​នាទី​ចុងក្រោយ​នោះ បាន​ស៊ុតបាល់​ប៉េណាល់​​ជាលើក​ទី​២​​ចូល​ទីយ៉ាងល្អ ក្រោយ​ពី​ខ្សែ​ការ​ពារ​មាន​តម្លៃ​ខ្លួន​៧៥​​លានផោន Virgil van Dijk របស់​ក្លិប Liverpool ត្រូវ​បាន​កាត់​សេចក្តី​ថា បាន​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Erik Lamela ដួលក្នុង​ប្រអប់​គ្រោះថ្នាក់​។

លោក Klopp បាន​ឲយ​ដឹង​ថា៖ «ប្រសិន​បើ​ខ្ញុំ​និយាយពី​អ្វី​ដែល​ខ្ញុំ​​គិត​នៅពេលនេះ ខ្ញុំគិត​ថា នឹង​​​ត្រូវ​ប្រាក់​ពិន័យ​ដ៏ច្រើន​ក្នុង​កីឡា​បាល់​ទាត់​ពិភព​លោក​។ នៅនាទី ទី​៩៣ អ្នក​គួរ​តែផ្លុំ​កញ្ចែ​ផ្តល់​បាល់​ប៉េ​ណាល់​ទី​ នៅ​ពេល​ដែល​អ្នកមានការ​ប្រាកដ​ប្រជា​១០០​ភាគ​រយ​ប៉ុណ្ណោះ​​»​​។ ការ​ដណ្តើម​បាន​១​ពិន្ទុនេះ បាន​ធ្វើ​ឲ្យក្រុម​ឈរលេខ​៣ Liverpool នៅ​តែ​នាំ​មុខ​២​ពិន្ទុលើក្រុម​ឈរលេខ​២ Tottenham ដែលកំពុង​តែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៥​៕

Soccer Football – Premier League – Liverpool vs Tottenham Hotspur – Anfield, Liverpool, Britain – February 4, 2018 Liverpool manager Juergen Klopp REUTERS/Andrew Yates

ប្រភព​ព័ត៌​មាន៖ Channel News Asia
Via :cambosport