ខ្សែ​ប្រយុទ្ធ Gonzalo Higuain របស់ Juventus បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ក្នុងមួយ​ប្រកួត​ជាលើក​ទី​២ ខណៈ​ដែល​ក្រុមម្ចាស់ការពារ​តំណែង​ជើង​​​ឯកមួយនេះ បានផ្តួល​ក្រុម Sassuolo យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៧-០ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Serie A កាលពីថ្ងៃ​អាទិត្យ​។

TURIN, ITALY – OCTOBER 25: Gonzalo Higuain of Juventus celebrates after scoring a goal which was disallowed during the Serie A match between Juventus and Spal on October 25, 2017 in Turin, Italy. (Photo by Tullio M. Puglia/Getty Images)


កីឡាករ Alex Sandro បាន​ជួយ​ឲ្យក្រុម Juventus មា​ន​គ្រាប់​បាល់​នាំមុខនៅនាទី ទី​៧ បន្ទាប់​មក​គ្រាប់​បាល់​បញ្ចូល​ទី​២​គ្រាប់​​នៅចន្លោះ​ពេល​៣​​នាទី​ពី​សំណាក់​កីឡាករ Sami Khedira បាន​ជួយ​ឲ្យ​ក្រុម​សេះ​បង្កង់មួយ​នេះ នាំមុខដល់​ទៅ​៣​គ្រាប់ ហើយ Miralem Pjanic​ បាន​បន្ថែម​គ្រាប់​បាល់​ទី​៤នៅ​មុន​ពេល​បញ្ចប់​ការប្រកួត​តង់​ទី​១​។ បន្ទាប់​មក Higuain បាន​បង្កើត​ឲ្យមានការ​ចាប់​អារម្មណ៍​ផ្សេង​ៗ តាមរយៈ​ការ​​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​នៅ​ចន្លោះនាទី ទី​៦៣ និង​ទី​៨៣​។

ការដ​ណ្តើមបាន​ជ័យជម្នះក្នុងកា
រប្រកួតលីក​ជាលើក​ទី​៧​ជាប់​ៗ​គ្នា​របស់ក្រុម Juventus បាន​ធ្វើ​ឲ្យ​ពួក​គេឡើង​ទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្រប​ខ័ណ្ឌ Serie A ជា​បណ្តោះ​អាសន្ន​​នៅមុនពេលក្រុម Napoli បានយក​ឈ្នះលើក្រុម Benevento ដើម្បី​វិល​ទៅ​ឈរលេខ​១លើ​តារាង​វិញ​។ បច្ចុប្បន្នក្រុម Napoli មាន​៦០​ពិន្ទុ ដោយ​នាំ​មុខ​១​ពិន្ទុលើ​ក្រុម Juventus​។

ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុម AS Roma បាន​បញ្ចប់​ការ​មិនស្គាល់ឈ្នះ​របស់ពួក​គេ​ត្រឹម​៦​ប្រកួត ក្នុង​ការប្រកួតក្រប​ខ័ណ្ឌ​លីក​នៅពេល​ដែល Cengiz Under បាន​រក​គ្រាប់​បាល់​​បញ្ចូល​ទី​ក្រោយពីលេង​បាន​ត្រឹម​តែ​៤៣​វិនាទី ដើម្បី​ជួយ​ឲ្យ​ពួកគេ​ទទួល​ជ័យជម្នះ ១-០ លើក្រុម Verona​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia
Via :cambosport