(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកក្នុងសាល(លីគ) ឆ្នាំ២០១៨ គ្រោងនឹងបើកការប្រកួតរដូវកាលថ្មី នាថ្ងៃទី០៣ ខែមីនាខាងមុខនេះហើយ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨ ខែកក្កដា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ដែលចុះហត្ថលេខាដោយលោក ម៉ៃ តុលា អគ្គលេខាធិការស្ដីទីរបស់សហព័ន្ធកាលពីពេលថ្មីៗ។
ទន្ទឹមជាមួយគ្នាបានប្រកាសទទួលពាក្យក្រុមចូលរួម ខណៈកាលបរិច្ឆេទទទួលពាក្យនឹងបិទត្រឹមថ្ងៃទី២០ ខែកុម្ភៈខាងមុខ។ ដោយឡែក ១០ក្រុមសមាជិករដូវកាលមុន ដែលត្រូវបានជ្រើសរើសជាក្រុមខ្លាំងប្រចាំឆ្នាំ២០១៧ ត្រូវបន្ដមានវត្តមានដោយស្វ័យប្រវត្តិ។
ចំពោះរូបមន្ដប្រកួតនឹងប្រើប្រាស់ប្រព័ន្ធប្រកួតវិលជុំ ២ជុំ បន្ទាប់មកក្រុមសន្សំពិន្ទុខ្ពស់ជាងគេ នឹងបានគ្រងតំណែងជើងឯកតែម្ដង គ្រាដែលកាលពីរដូវកាលមុន គឺក្រុមសហភាពសហព័ន្ធយុវជនស្រុកកំចាយមាជាអ្នកលើកពាន។
ដោយឡែកចំពោះក្រុមមានចំណាប់អារម្មណ៍ចូលរួម អាចរួសរាន់ចុះឈ្មោះ តាមលក្ខខណ្ឌដូចខាងក្រោម៖