នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 4 ក្រុមហ៊ុន Ganzberg Beer បានស្វែងរកឃើញមួយក្រុមទៀតហើយឡើងទៅវគ្គ 24 ក្រុមចុងក្រោយ ការប្រកួតរវាងក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផលក្រុម Home Sport FC យកឈ្នះក្រុម Rolling FC ក្នុងលទ្ធផល 4-3។

នៅក្នុងតង់ទី 1 ក្រុមទាំងពីរបានសម្រុកគ្នាទៅវិញទៅមកធ្វើអោយមានការសុតបញ្ចូលទីរៀងៗខ្លួន។ នៅក្នុងការប្រកួតតង់ទី 1 នេះសង្កេតឃើញថាក្រុម Rolling FC បានវាយបកមកលើក្រុម Home Sport FC ជាច្រើនលើកច្រើនសារ ប៉ុន្ដែការសុតបញ្ចូលទីសម្រេចទីគឺធ្វើបានតែមួយគ្រាប់តែប៉ុណ្ណោះ។ ចំណែកឯក្រុម Home Sport FC វិញសង្កេតឃើញថា ការវាយបករបស់ក្រុមនេះក៏មានជាច្រើនលើកច្រើនសារដូចគ្នា ជាពិសេសសង្កេតឃើញថាប្រធានក្រុម Home Sport FC បានការពារនិងរារាំងពីការសុតរបស់គូប្រកួតបានយ៉ាងល្អ ធ្វើអោយក្រុមរបស់គេរបូតគ្រាប់បាល់តែ 1 គ្រាប់តែប៉ុណ្ណោះ ដោយការលេងស៊ីចង្វាក់គ្នាក្រុម Home Sport FC សុតបញ្ចូលទីតាមស្មើក្រុម Rolling FC ដោយកីឡាករប្រធានក្រុមតែម្ដង។ បញ្ចប់តង់ទី 1 ក្រុម Home Sport FC 1-1 ក្រុម Rolling FC។

ចូលដល់តង់ទី 2 វិញបន្ទាប់ពីលោក ហ៊ុក សុចិត្រា ដែលជាគ្រូបង្វឹកកតិ្តយសបានប្រាប់ពីយុទ្ធសាស្រ្ដថ្មី។ ក្រុម Home Sport FC បានវាយបកមកលើក្រុម Rolling FC ច្រើនជាងតង់ទី 1 ដោយក្នុងតង់ទី 2 នេះក្រុម Home Sport FC សុតបញ្ចូលទីបន្ថែមដល់ទៅ 3 គ្រាប់ឯណោះ ហើយសង្កេតឃើញថាប្រធានក្រុម Home Sport FC នៅតែធ្វើបានល្អនៅក្នុងតង់ទី 2 នេះ។ ប្រធានក្រុម Home Sport FC បានទប់ពីការសុតរបស់គូរប្រកួតបានជាច្រើនគ្រាប់ ទោះបីជាក្នុងតង់ទី 2 នេះក្រុម Home Sport FC របូតគ្រាប់បាល់ដល់ទៅ 2 គ្រាប់ក៏ដោយ។ ចំណែកឯក្រុម Rolling FC វិញសង្កេតឃើញថា នៅក្នុងតង់ទី 1 បង្ហាញទំរង់លេងល្អនិងស៊ីចង្វាក់គ្នា ប៉ុន្ដែចូលមកដល់តង់ទី 2 នេះក្រុម Rolling FC ហាក់ដូចជាហត់ធ្វើអោយការសម្រុកមកលើក្រុម Home Sport FC មិនសូវទទួលបានជោគជ័យ។ បញ្ចប់ការប្រកួតគូរទី 1 ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 4 ក្រុម Home Sport FC យកឈ្នះក្រុម Rolling FC ដោយលទ្ធផល 4-3។

ក្រុម Home Sport FC សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ ឃឹម បញ្ញារ័ត្ន សុតបញ្ចូលទីបាន 1 គ្រាប់
2. កីឡាករ មឿន ផល្លីន សុតបញ្ចូលទីបាន 2 គ្រាប់
3. កីឡាករ សួន នឿត សុតបញ្ចូលទីបាន 1 គ្រាប់

ក្រុម Rolling FC សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ OWOLABI FISAYOBILESSING សុតបញ្ចូលទីបាន 1 គ្រាប់
2. កីឡាករ ឡុង ណាស៊ី សុតបញ្ចូលទីបាន 1 គ្រាប់
3. កីឡាករ NGIN DAVIN សុតបញ្ចូលទីបាន 1 គ្រាប់។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA


– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

Via :cambosport