ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ជាតិកម្ពុជា(CNCC) បានឲ្យដឹងថា សម្រាប់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលថ្មី ឆ្នាំ២០១៨ នឹងកែប្រែប្រព័ន្ធលេងមួយចំនួន ដោយមានបែងចែកជាពានរង្វាន់ថ្នាក់ខេត្ត និងពានរង្វាន់ថ្នាក់ជាតិផ្សេងគ្នា ។

ការផ្លាស់ប្ដូរប្រព័ន្ធលេងថ្មីនេះ ចំពោះពានរង្វាន់ថ្នាក់ខេត្ត ត្រូវធ្វើការប្រកួតជម្រុះ រហូតរកឃើញជើងឯកតែម្ដង ។ តាមគម្រោងពាននេះមាន ២៧ក្រុមចូលរួម ដែលនឹងចាប់ផ្ដើមនាថ្ងៃទី០៧ ខែមីនា ។ រីឯពានរង្វាន់ថ្នាក់ជាតិ នឹងបន្ដការប្រកួតនៅថ្ងៃទី១១ ខែកក្កដា ដោយក្រុមចូលរួម គឺមានក្រុមសមាជិកលីគកំពូលកម្ពុជា រដូវកាលថ្មី ១២ក្រុម និងក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានថ្នាក់ខេត្ត ៤ក្រុម ដើម្បីប្រកួតចម្រាញ់រកក្រុមជើងឯកថ្នាក់ជាតិ នៃពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៨ ។

ខាងក្រោមគឺជាសេចក្ដីជូនដំណឹងរបស់ CNCC ស្ដីពីការប្រកួតពានរង្វាន់ Hun Sen Cup លើកទី១២ កាលពីម្សិលមិញ៖


Via :.khmertalking