ភ្នំពេញ៖ ក្រុមបាល់បោះបុរសជម្រើសជាតិក្រោមអាយុ ១៨ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុបន្ថែមទៀតហើយ ក្រោយបំបាក់ក្រុមបាល់បោះ U18 ថៃ ដោយលទ្ធផល ៦៥-២២ពិន្ទុ ក្នុងពានរង្វាន់មិត្តភាពប្រចាំដងទន្លេមេគង្គ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវកាលពីម្សិលមិញ ។

នេះគឺជ័យជម្នះទី២ របស់ក្រុមបាល់បុរស U18កម្ពុជា បន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះឡាវថ្ងៃបើកឆាករួម ដែលនាំឲ្យកម្ពុជាមាន ៦ពិន្ទុបណ្ដោះអាស្ន ។ ប៉ុន្ដែគួរឲ្យស្ដាយ សម្រាប់ក្រុមបោះបាល់ U18នារីរបស់កម្ពុជា កាលពីម្សិលមិញ បានប្រកួតចាញ់ក្រុមថៃ ៦៤-២២ពិន្ទុ ។

សូមប្រកួតបន្ទាប់ គឺក្រុមបាល់បោះបុរស-នារីកម្ពុជា ត្រូវបន្ដជួបក្រុមតំណាងប្រទេសវៀតណាមវិញម្ដង នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គបន្ដ សម្រាប់ការប្រកួត ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃស្អែកនេះ៕


Via :.khmertalking