កាលពីថ្ងៃ ២១ កុម្ភៈ ២០១៨ ក្រុមការងារសារពត៌មាន បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ Yokohama Tire ដែលត្រូវប៉ះជាមួយនឹងក្រុម​ T3 នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 6 ក្នុងថ្ងៃអាទិត្យនេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Yokoahama Tire នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ អ្នកតំណាងក្រុម Yokohama Tire យល់ឃើញថា ក្រុម T3 គឺជាក្រុមខ្លាំងមួយដែរដែលក្រុម T3 មួយនេះក្រុម Yokohama Tire ធ្លាប់មានបទពិសោធន៍ប៉ះគ្នានៅក្នុងពានរង្វាន់ផ្សេង។ ចំពោះក្រុម Yokohama Tire របស់គាត់វិញគាត់បានប្រាប់ថា៖ ក្រុមរបស់គាត់បានត្រៀមខ្លួនជានិច្ចថាដោយគាត់សង្កត់ធ្ងន់ថាទោះបីជាក្រុមនោះខ្លាំងឫខ្សោយក៏គាត់ចាត់ទុកក្រុមរបស់គេគឺជាក្រុមខ្លាំងដែរ។ ចំពោះកីឡាករនៅក្នុងក្រុម Yokohama Tire អ្នកតំណាងក្រុមមួយនេះបានបង្ហើបថា៖ ក្រុមរបស់គាត់មានកីឡាករអាជីពពីរនាក់ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្នុងក្លឹប Western United ប៉ុន្ដែក្រុមរបស់គាត់គឺមិនមានកីឡាករបរទេសចូលរួមទេ។ ក្រុម Yokohama Tire បានចូលរួមប្រកួតពានរង្វាន់ Ganzberg Cup តាំងពីរដូវកាលទី 1 មកម្លេះ ប៉ុន្ដែកាលនោះក្រុមរបស់គាត់មិនទាន់ប្ដូរឈ្មោះមកក្រុម Yokohama Tire ទេ។

អ្នកតំណាងក្រុមរូបនេះចង់អោយមានការប្រកួត Ganzberg Cup រៀងរាល់ឆ្នាំ ព្រោះគាត់យល់ឃើញថា ការប្រកួត Ganzberg Cup នេះគឺជាការប្រកួតស្ដង់ដានិងធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងអាជ្ញាកណ្ដាល និងថែមទាំងមានសំលៀកបំពាក់ស្ដង់ដាទៀតផង។ ចំពោះការយកឈ្នះក្រុម T3 វិញក្រុម Yokohama Tire សង្ឃឹមយកឈ្នះក្រុម T3 តែ 50% ប៉ុណ្ណោះព្រោះគាត់មិនអាចមើលគូរប្រកួតរបស់គាត់បានទេ ទោះបីជាក្រុមនោះខ្លាំងឫខ្សោយក៏ដោយ។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។