ភ្នំពញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៨ នឹងបើកការប្រកួតនាថ្ងៃទី០៣-០៤ ខែមីនាចុងសប្ដាហ៍នេះហើយ ដោយមាន ១២ក្រុមចូលរួម ដូចកាលពីរដូវកាលមុនដែរ តែផ្លាស់ប្ដូររូបមន្ដប្រកួតថ្មី ។ នេះបើតាមការឲ្យដឹងពីមន្ដ្រីបច្ចេកទេស នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ។

សម្រាប់សមាជិកលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ រួមមានក្រុមការពារជើងកបឹងកេត, ក្រសួងការពារជាតិ, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង, ភ្នំពញក្រោន, អង្គរថាយហ្គឺរ, អគ្គស្នងការដ្ឋាននគរបាលជាតិ, វេស្ទើន, អគ្គិសនីកម្ពុជា, អាស៊ីអឺរ៉ុប, សូលទីឡូអង្គរ និងក្រុមវិសាខា ។ ចំពោះរូបមន្ដប្រកួត នឹងប្រើតាមរូបមន្ដឆ្នាំ២០១៦ វិញ ដោយធ្វើការប្រកួតសន្សំពិន្ទុ ២ជើង បន្ទាប់មកក្រុមសន្សំពិន្ទុបានច្រើនជាងគេ នឹងក្លាយជាជើងឯក ខណៈក្រុមមានពិន្ទុបន្ដបន្ទាប់ នឹងទទួលបានចំណាក់លេខ២ ឬលេខ៣ តាមលេខរៀងៗ ។

តែអ្វីដែលសំខាន់មកទល់ពេលនេះ CNCC នៅមិនទាន់បង្ហាញពីកម្មវិធីផ្លូវការ សម្រាប់លីគរដូវកាលថ្មីនេះនៅឡើយទេ ។ តែបើតាមការបង្ហើបរបស់ក្លឹបនីមួយៗនាពលកន្លងមក សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី១ រួមមានក្រុមបឹងកេត ជួបក្រុមអាស៊ីអឺរ៉ុប, ក្រុមក្រសួងការពារជាតិ ជួបក្រុមអង្គរថាយហ្គឺរ, ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបក្រុមវេស្ទើន, ក្រុមណាហ្គាវើល ជួបក្រុមព្រះខ័នរាជស្វាយរៀង, ក្រុមចំណូលថ្មីវិសាខា ជួបក្រុមអគ្គិសនីកម្ពុជា និងក្រុមភ្នំពេញក្រោន ជួបក្រុមចំណូលថ្មីសូលទីឡូអង្គរ៕


Via :khmertalking