ខេត្តកំពង់ចាម៖ ការប្រកួតជម្រុះថ្ងៃដំបូងនៃពាន​រង្វាន់ ​Tiger Street Football Festival 2018 ​មណ្ឌល​ទី​៦​នៅ​ខេត្តកំពង់ចាម​ ដែល​មាន​៦៤ក្រុម​ចូល​រួមប្រកួតនោះ គឺ​ពិតជាជក់ចិត្ត និងស្វិតស្វាញមែន។ ព្រោះក្រុមនីមួយៗសុទ្ធតែមានមហិច្ឆតាចង់ដណ្តើមយកជ័យជំនះក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអាចទទួលបានសិទ្ធិទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្របន្តទៀតនៅរាជធានីភ្នំពេញ នាថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ។

ទោះបីជា៣០ប្រកួតសម្រាប់ថ្ងៃដំបូងនេះ ពិតជាស្វិតស្វាញ និងតានតឹងមែន តែក៏មានការបង្ហាញក្បាច់រាំដ៏ស្រស់ស្អាត ពីក្រុម The CAMBO និងក្រុម OMG ជាពិសេសនៅបរិវេណជុំវិញទីលានប្រកួត Tiger Street Football Festival 2018 មានស្តង់លេងហ្គេមកម្សាន្តដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រទៀតផង។


លើសពីនេះ នាពេលរាត្រីដំបូងនេះនឹងមានការប្រគំតន្រ្តី Tiger Street Football Festival 2018 ដោយមានការចូលរួមសម្តែងពីកំពូលតារាចំរៀងប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា កញ្ញា សុគន្ធ នីសា លោក ណុប បញ្ញារឹទ្ធ លោក ថែ ថៃ កញ្ញា ប៉ាច គីមួយ និង លោក ស៊យ រតនៈ។