កំពង់ចាម៖ Inter KPC គឺជាក្រុមជើងឯកនៃការប្រកួតបាល់ទាត់ហ្វូតសាលនៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival 2018 ប្រចាំមណ្ឌលកំពង់ចាម។ ហើយក្រុមនេះគឺជាក្រុមដំបូងគេបង្អស់ដែលអាចការពារតំណែងជើងឯកប្រចាំមណ្ឌលកំពង់ចាមដល់ទៅ៤ឆ្នាំជាប់គ្នា ខណៈដែលការប្រកួត Tiger Street Football Festival ៦ឆ្នាំកន្លងមកនេះមិនទាន់មានក្រុមណាអាចធ្វើបាននៅឡើយទេ។
មុននឹងឡើងមកដល់វគ្គផ្តាច់ព្រ័ត្រប្រចាំមណ្ឌលកំពង់ចាម ក្រុម Inter KPC មិនដែលស្គាល់ពាក្យថាចាញ់មួយនេះ បានយកឈ្នះក្រុម កុកស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣ ទល់និង ១។ ហើយបន្តមកវគ្គពាក់ ៤ ក្រុមចុងក្រោយជួបជាមួយក្រុម Justice FC នឹងបានយកឈ្នះក្នុងលទ្ធផល ៥-១ ដើម្បីឡើងទៅប្រកួតយកលេខ១។
ក្រុមការពារតំណែងជើងឯក Inter KPC បានប្រកួតយ៉ាងស្វិតស្វាញរយៈពេល២០នាទីនៅទីលាន Tiger Street Football ជាមួយក្រុមចំណូលថ្មី សុវណ្ណភូមិ FC ក្នុងវគ្គផ្តាច់ព្រ័ត។ តែដោយបទពិសោធន៍ច្រើនឆ្នាំនៅលើទីលាន Tiger Street Football របស់ក្រុម Inter KPC ទើបធ្វើឲ្យពួកគេអាចយកឈ្នះលើក្រុម សុវណ្ណភូមិ FC ដោយលទ្ធ ៦ ទល់និង ១។
សម្រាប់រង្វាន់ក្រុមជើងឯកនៅមណ្ឌលខេត្តកំពង់ចាមគឺ Inter KPC ទទួលបាន ១ ៥០០ដុល្លារ ស្រាបៀរថៃហ្គ័រ ១០កេស។ ក្រុមជើងឯករងបានទៅលើក្រុម សុវណ្ណភូមិ FC ទទួលបានរង្វាន់ ១ ០០០ដុល្លារ ស្រាបៀរថៃហ្គ័រ ៥កេស។ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Justice FC ទទួលបាន៥០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ៥កេស។ ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ ក្រុម Member fox ទទួលបាន ២០០ដុល្លារ និងស្រាបៀរថៃហ្គ័រ។
ដោយឡែកសម្រាប់មណ្ឌលកំពង់ចាមត្រូវយក៦ក្រុមទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ដូចច្នេះ២ក្រុមផ្សេងទៀងដែលមានកៅអីនោះគឺ ក្រុមចំណាត់ថ្នាក់លេខ៥បានលើក្រុម កុកស និងក្រុមចំណាត់ថ្នាក់លេខ៦ Family FC។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅខេត្តកំពង់ចាម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018