ការប្រកួតលីគកំពូលកម្ពុជា នឹងចាប់ផ្ដើមការប្រកួតនៅល្ងាចនេះហើយ ដោយមាន៣គូលេងនៅ៣ទីលានផ្សេងគ្នា។
ក្រុមអាស៊ីអឺរ៉ុបនឹងបើកកីឡដ្ឋាន អេ អី យូ ស្ដតផាគ របស់ខ្លួនស្វាគមន៍ក្រុមការពារតំណែងជើងឯកបឹងកេតវេលាម៉ោង៣រសៀល។ ស្របពេលភ្នំពេញក្រោន បើកទ្វាផ្ទះ RSN ច្បាំងជាមួយក្រុមចំណូលថ្មីល្បីថាខ្លាំងសូលទីឡូអង្គរ វេលាម៉ោង៦ល្ងាច។ ងាកទៅ១គូទៀត គឺក្រុមប៉ូលិសតតាំងជាមួយវេស្ទើននៅពហុកីឡដ្ឋានជាតិ វេលាម៉ោង៣:៣០នាទីរសៀល។
សូមបញ្ជាក់ការប្រកួតលីគកំពូលកម្ពុជានៅឆ្នាំនេះ មិនប្រើរូបមន្ដខ្វែងទៀតនោះទេ ពោលគឺក្រុមណាដែលទទួលបានពិន្ទុច្រើនជាងគេនឹងទទួលបានពានរង្វាន់តែម្ដង ក្រោយពីឆ្លងកាត់២២ប្រកួតនោះមក៕
Via :news.sabay