នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 រវាងក្រុម ឱម៉ាល់ FC និងក្រុម ហេង សុខលាភ បញ្ចប់ទៅដោយលទ្ធផលក្រុម ឱម៉ាល់ FC យកឈ្នះក្រុម ហេង សុខលាភ ក្នុងលទ្ធផល 4-1។

នៅក្នុងការប្រកួតរវាងក្រុមទាំងពីរនេះ ក្រុម ឱម៉ាល់ FC ដែលគេទទួលស្គាល់ថាជាក្រុមខ្លាំងមួយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះបានបើកសម្រុកមកលើក្រុម ហេង សុខលាភ ខ្លាំងមែនទែន តែងការសុត ការអូសបាល់​ និងការដាក់សម្ពាធមកលើក្រុម ហេង សុខលាភ។ ក្រុម ឱម៉ាល់ FC មុនការប្រកួតធ្លាប់រំពឹងទុកថានឹងធ្វើបានល្អនិងឈ្នះគូរប្រកួតដោយស្រួលៗ។​ តាមការសង្កេតមើលនៅក្នុងតង់ទី 1 និងទី 2 នេះទំរង់លេងរបស់ក្រុម ឱម៉ាល់ FC ពិតជាល្អមែនទែនដូចការរំពឹងទុករបស់គាត់មែន។​ ការលេងរបស់ក្រុម ឱម៉ាល់ FC ពិតជាមានភាពស៊ីចង្វាក់គ្នាមែនទាំងការប៉ះនិងសុតដែលធ្វើអោយគូរប្រកួតរបស់គេពិបាកនឹងទប់ទល់។

ចំណែកឯក្រុម ហេង សុខលាភ វិញទោះបីជាក្រុមមួយនេះគឺជាក្រុមដែលទើបតែចូលរួមប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះក៏ដោយ​ ប៉ុន្ដែទំរង់លេងរបស់ក្រុមមួយនេះអាចទទួលស្គាល់ថាបង្ហាញទំរង់លេងបានល្អ ទោះបីជាមានចំណុចខ្វះខាតខ្លះៗក៏ដោយនៅក្នុងក្រុម។ ក្នុងតង់ទី 1 និងទី 2 ក្រុម ហេង សុខលាភ បានធ្វើការសម្រុកមកលើក្រុម ឱម៉ាល់ FC ដែរ ប៉ុន្ដែការសម្រុករបស់ក្រុម ហេង សុខលាភ ហាក់ដូចជាមិនសូវបានជោគជ័យដូចក្រុម ឱម៉ាល់ FC ទេ។

បញ្ចប់ការប្រកួតក្រុម ឱម៉ាល់ FC យកឈ្នះក្រុម ហេង សុខលាភ​ ដោយក្នុងលទ្ធផល 4-1។

ក្រុម ឱម៉ាល់ FC សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ ញឹក ថាលីដា សុតបញ្ចូលទីបាន 1 គ្រាប់
2. កីឡាករ អុល រ៉ាវី សុតបញ្ចូលទីបាន 1 គ្រាប់
3. កីឡាករ ហុង សុបញ្ញាវឌ្ឍន៏ សុតបញ្ចូលទីបាន 1 គ្រាប់
4. កីឡាករ ស៊ឹម ណូអែល របស់ក្រុម ហេង សុខលាភ​ សុតបញ្ចូលទីរបស់ខ្លួន (OG)

ក្រុម ហេង សុខលាភ សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ កែវ សុវណ្ណបញ្ញា សុតបញ្ចូលទីបាន 1 គ្រាប់