ក្រុម គោសមុទ្រ ជើងឯកប្រចាំមណ្ឌលខេត្តកណ្ដាល មានក្ដីរំពឹងខ្ពស់អាចគ្រងជើងឯកដំណាក់កាលផ្ដាច់ព្រ័ត្រTiger Street Football Festival 2018 នៅភ្នំពេញ ដែលគ្រោងដំណើរការប្រកួតថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០១៨ នៅកោះពេជ្រ។
កីឡាករ ហ៊ាង គង់ហួ ប្រធានក្រុមគោសមុទ្របានឲ្យដឹងថា ក្រុមរបស់ខ្លួនមានកម្រិតប្រហាក់ប្រហែលក្រុមខ្លាំងៗមួយចំនួននៅភ្នំពេញ ក្រោយធ្វើការប្រកួតមិត្តភាពកន្លងមក។ ដូច្នេះធ្វើឲ្យការរំពឹងទុករបស់គេហ៊ានសង្ឃឹមលើកពានសម្រាប់ដំណាក់កាលផ្ដាច់ព្រ័ត្រ។
កីឡាកររូបនេះបន្ថែមថា ក្រោយគ្រងជើងឯក និងបានឡើងទៅលេងដំណាក់កាលផ្ដាច់ព្រ័ត្រនេះ ក្រុមរបស់គេ នឹងធ្វើការហ្វឹកហាត់ជារៀងរាល់ថ្ងៃ។ ចំណុចពិសេស ដែលក្រុមនៅភ្នំពេញធ្វើបានល្អកន្លងមកគឺលេងមានភាពថ្នឹកជាមួយទីលានតែម្ដង។
ប្រាក់រង្វាន់ជើងឯកទូទាំងប្រទេស
ក្រុមលេខ១៖ ១៥០០០ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥០០០ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២៥០០ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១០០០ដុល្លារអាមេរិក
ប្រភពពី: Sabay