នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុម ឱម៉ាល់ FC និងក្រុម Daun Penh FC បានដឹកដៃគ្នាបន្ដដំណើរទៅកាន់វគ្គ Live Show 24 ចុងក្រោយ។

នៅក្នុងការប្រកួតដ៏ជក់ចិត្តរបស់គូរទាំងពីរកាលពីរាត្រីនោះ បានធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង ទាំងការសម្រុកនិងវាយបកលឿនពិតជាធ្វើអោយការប្រកួតរបស់គូរទាំងពីរកាលពីថ្ងៃអាទិត្យកន្លងទៅនេះពិតជាជក់ចិត្តមែនទែន ដល់ថ្នាក់ទស្សនិកជនអង្គុយមិនជាប់កៅអី។ ក្រោយពេលការបញ្ចប់ការប្រកួតក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម ឱម៉ាល់ FC និងក្រុម Daun Penh FC។

លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះរបស់គូរទាំងពីរនេះគឺ៖
ក្រុម ឱម៉ាល់ FC យកឈ្នះក្រុម ហេង សុខលាភ ដោយលទ្ធផល 4-1
ក្រុម Daun Penh FC យកឈ្នះក្រុម Prathnna FT (B) ដោយលទ្ធផល 6-3។

ក្រុម ឱម៉ាល់ FC និងក្រុម Daun Penh FC នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។