មុននេះបន្ដិចក្រុមការងារសារពត៌មាន បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ អាណាចក្របៃតង ដែលត្រូវប៉ះជាមួយនឹងក្រុម Premium FT នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 ក្នុងថ្ងៃអាទិត្យនេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម អាណាចក្របៃតង នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន ថា៖ ក្នុងសប្ដាហ៍នេះក្រុម អាណាបៃតង របស់គាត់ត្រូវបានមានភារៈកិច្ចច្រើនមែនទែន គឺក្រុមរបស់គាត់បានប្រកួតពានរង្វាន់ធំៗ 3 ផ្សេងគ្នាបូករួមទាំងពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ផងដែរ។ ចំពោះក្រុម Premium FT វិញគាត់បានសង្កត់ធ្ងន់ថា៖ ក្រុម Premium FT គឺជាក្រុមខ្លាំងមួយនៅក្នុងការប្រកួតនេះ ដែលអាចនិយាយថាគឺជាក្រុមចាស់ទុំ ព្រោះក្រុម Premium FT ក៏មានបទពិសោធន៍ឆ្លងកាត់ពានរង្វាន់ជាច្រើនដូចក្រុម អាណាចក្របៃតង ដែរ។ គាត់បានបន្ថែមថា៖ ក្រុម Premium FT គឺគាត់មិនអាចមើលស្រាលឡើយ ព្រោះបើគាត់ធ្វេសប្រហែសនោះគាត់នឹងធ្លាក់ចេញពីពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។

នៅក្នុងបទសំភាសន៍ដដែលអ្នកតំណាងក្រុម អាណាចក្របៃតង បានបន្ដទៀត៖ នៅក្នុងសប្ដាហ៍នេះកីឡាកររបស់គាត់នឹងត្រូវមានការងារច្រើនធ្វើ ដោយសារតែការពានរង្វាន់ជាច្រើនធ្វើឡើងជាន់គ្នានៅក្នុងសប្ដាហ៍នេះ​ ដូច្នោះអាចធ្វើអោយក្រុម អាណាចក្របៃតង របស់គាត់បាត់បង់កម្លាំងកីឡាករខ្លះនៅក្នុងការប្រកួត។ ប៉ុន្ដែដោយសារតែក្រុមហ៊ុន Ganzberg Beer បានអនុញ្ញាតិអោយប្រើប្រាស់កីឡាករអាជីពចូលរួមនោះ ក្រុមរបស់គាត់នៅក្នុងសប្ដាហ៍នេះនឹងប្រើប្រាស់កម្លាំងកីឡាករអាជីពច្រើនជាងកីឡាករដដៃទៀត។

ចំពោះការប្រកួតពានរង្វាន់ Ganzberg Cup នេះគាត់យល់ឃើញថា៖ ការប្រកួតដែលរៀបចំឡើងដោយក្រុមហ៊ុន Ganzberg Beer នេះគឺជាការប្រកួតមួយដ៏ល្អ ដែលជំរុញអោយយុវជនជាច្រើនងាកមករកវិស័យកីឡា។ ហើយមួយគាត់ពិតជាចូលចិត្តការរៀបចំពេលវេលាប្រកួតរបស់ក្រុមហ៊ុន Ganzberg Beer ណាស់ព្រោះរាត្រីថ្ងៃអាទិត្យគឺជាពេលវេលាមួយដែលសិស្ស និស្សិត និងអ្នកធ្វើការ ពួកគាត់មានពេលទំនេរដើម្បីចូលរួមប្រកួតនេះ។ គាត់បានសំណូមពរអោយក្រុមហ៊ុន Ganzberg Beer បង្កើតការប្រកួតនេះរៀងរាល់ឆ្នាំដើម្បីអោយយុវជនខ្មែរបានឱកាសបានចូលរួមប្រកួតពានរង្វាន់ធំបែបនេះ។