រាជធានីភ្នំពេញ៖ការប្រកួតថ្ងៃដំបូងនៃវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៃក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅរាជធានីភ្នំពេញទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនដោយមានវត្តមានវីរបុរសក្រុម​បិសាច​ក្រហមលោក Ryan Giggs និងកីឡាករឆ្នើមបំផុតមកពីមណ្ឌលទាំង៨ ។

លើសពីនេះ ក្រុមការងារស្រាបៀរថៃហ្គ័របានរៀបចំឲ្យមានការប្រកួតមិត្តភាពមួយ ដោយជ្រើសយកកីឡាករម្នាក់ តំណាងក្រុមជើងឯកប្រចាំមណ្ឌលនីមួយៗ ហើយបែងចែកជា២ក្រុមដើម្បីប្រកួតលក្ខណៈមិត្តភាព។ ការប្រកួតជម្រើសកីឡាករទាំង២ក្រុម ទទួលបានការណែនាំ នឹងពិនិត្យដាក់ពិន្ទុផ្ទាល់ដោយ លោក Ryan Giggs ដើម្បីស្វែងរកកីឡាករឆ្នើមក្នុងការប្រកួតនេះ និងទទួលបានរង្វាន់ពិសេសពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។ ជាលទ្ធផល កីឡាករឆ្នើមបានទៅលើយុវជនម្នាក់ដែលជាសមាជិកក្រុម Home Sport Original ហើយក្រុមនេះគឺជាម្ចាស់ជើងឯកប្រចាំរាជធានីភ្នំពេញផងដែរ។

សូម​បញ្ជាក់​ថា វីរបុរសក្រុម​បិសាច​ក្រហម Ryan Giggs ​មក​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ ដើម្បី​ចូលរួមជាទូតសុឆន្ទៈផ្សព្វផ្សាយ​កម្មវិធី Tiger Street Football Festival 2018 ​​ ដែលនឹង​ចែក​រំលែក​បទ​ពិសោធន៍​​លេង​បាល់ទាត់ និងផ្តល់​​ឱកាសចុះហត្ថលេខា ថតរូបជាមួយអ្នកគាំងទ្រ​ផង​ដែរ។

ចង់ដឹងថាតើនៅថ្ងៃទីពីរ លោក Ryan Giggs នឹងមានសកម្មភាពពិសេសអ្វីខ្លះ? សូមបន្តតាមដានទាំងអស់គ្នា។