មុននេះបន្ដិចក្រុមការងារសារពត៌មាន បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ Fan Sport FT ដែលត្រូវប៉ះជាមួយនឹងក្រុម Home Sport Youth នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Fan Sport FT នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន ថា៖ ចំពោះក្រុម Home Sport Youth ដែលក្រុមរបស់គាត់ត្រូវប៉ះនៅក្នុងសប្ដាហ៍នេះគឺគាត់យល់ថាល្អ ដោយសារតែក្រុមមួយនេះកីឡាកររបស់គេមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រមូលផ្ដុំគ្នាហ្វឹកហាត់ រួមជាមួយនឹងក្រុម Home Sport Youth មានវិន័យល្អដែរនៅក្នុងក្រុម។

ចំពោះក្រុម Fan Sport FT វិញគឺមិនដែលមានបទពិសោធន៍ប៉ះក្រុម Home Sport Youth ទេកាលពីមុនមក ប៉ុន្ដែគាត់ធ្លាប់មានបទពិសោធន៍ប៉ះក្រុម Home Sport Original ដែរនៅក្នុងការប្រកួតពានរង្វាន់ផ្សេងៗ។

ចំពោះកីឡាកររបស់ក្រុម Fan Sport FT វិញភាគច្រើនសុទ្ធតែបុគ្គលិកក្រុមហ៊ុនដូច្នោះក្រុមរបស់គាត់ពុំសូវមានពេលវេលាច្រើនក្នុងការហ្វឹកហាត់នោះទេដោយសារតែកូនក្រុមរបស់គាត់រវល់ការងាររៀងៗខ្លួន។ ចំណែកឯកីឡាករអាជីពរបស់ក្រុម Fan Sport FT វិញគឺមានកីឡាករអាជីពពីររូបចូលលេងអោយក្រុមមួយនេះ។

ចំពោះការប្រកួតពានរង្វាន់ Ganzberg Cup ដែលរៀបចំឡើងដោយក្រុមហ៊ុន Ganzberg Beer នេះគាត់យល់ថាល្អ ដោយសារតែនេះគឺជាការប្រកួតស្ដង់ដាមួយ ដោយសារមានសំលៀកបំពាក់ និងបាល់របស់ក្រុមហ៊ុនដាក់អោយកីឡាករលេងនៅក្នុងការប្រកួត។ បន្ថែមពីលើនេះ គាត់បានសំណូមពរអោយក្រុមហ៊ុន Ganzberg Beer មេត្តាជួយផ្ដល់បាល់ Ganzberg អោយគ្រប់ក្រុម 1 បាល់ឫ 2 បាល់មុនការប្រកួត ដើម្បីអោយក្រុមទាំងអស់អាចមានការហ្វឹកហាត់ជាមួយនឹងបាល់នេះ។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។