ឯកឧត្តម ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា អះអាងថា ព្រឹត្តិការណ៍កីឡាសូហ្វតេន្នីស ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៥ ឆ្នាំ២០១៨នេះ គឺជ្រើសរើសយកតែកីឡាករ កីឡាការិនី ដែលមានសមត្ថភាពខ្ពស់ៗមកពីក្លឹបចំនួន៦ឲ្យចូលរួមប្រកតតែប៉ុណ្ណោះ ដោយសារការប្រកួតមានរយៈ ពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ដើម្បីស្វែងរកអត្តពលិកសូតេន្នីសប្រកបដោយគុណភាពចូលក្នុងក្រុមជម្រើសជាតិ។