មុននេះបន្ដិចក្រុមការងារសារពត៌មាន បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ យុវជនឆន្ទៈកីឡា ដែលត្រូវប៉ះជាមួយនឹងក្រុម កណ្ដុរសរ FC នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 9 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម យុវជនឆន្ទៈកីឡា នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន ថា៖ ចំពោះនៅក្នុងសប្ដាហ៍នេះក្នុងជំនួបជាមួយនឹងក្រុម កណ្ដុរសរ ក្រុមរបស់គាត់បានត្រៀមទាំងលក្ខណៈទាំងបច្ចេកទេសនិងត្រៀមហ្វឹកហាត់រួចហើយមុនប៉ះក្រុម កណ្ដុរសរ សប្ដាហ៍នេះ។

ចំពោះក្រុម កណ្ដុរសរ វិញអ្នកតំណាងក្រុម យុវជនឆន្ទៈកីឡា យល់ថាក្រុមមួយនេះគឺជាក្រុមល្អមួយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។ គាត់បានបន្ថែមទៀតថា៖ ក្រុម កណ្ដុរសរ គឺជាក្រុមមួយដែលរៀបចំទំរង់លេងបានល្អ ទាំងកម្លាំង និង បច្ចេកទេស។ ចំពោះក្នុងជំនួបការប្រកួតផ្សេងៗជាមួយនឹងក្រុម កណ្ដុរសរ ក្រុម យុវជនឆន្ទៈកីឡា របស់គាត់ក៏ធ្លាប់ប៉ះគ្នាជាមួយនឹងក្រុម កណ្ដុរសរ នេះដែរ។

ចំណែកឯកីឡាកររបស់ក្រុម យុវជនឆន្ទៈកីឡា គាត់វិញភាគច្រើនគឺជាយុវជនដែលពោរពេញទៅដោយកម្លាំង។ ហើយនៅក្នុងក្រុមរបស់គាត់ក៏មានកីឡាករអាជីពនិងកីឡាករបរទេសចូលរួមប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះដែរ។

ការប្រកួតដែលរៀបចំដោយក្រុមហ៊ុន​ Ganzberg Beer នេះគាត់យល់ឃើញថាគឺជាការប្រកួតមួយដ៏ល្អ ទាំងមានស្ដង់ដា និងមានអាជ្ញាកណ្ដាលត្រឹមត្រូវ ហើយជាពិសេសក្រុមហ៊ុនបានរៀបចំម៉ោងការប្រកួតបានល្អដោយមិនជាន់ម៉ោងធ្វើការរបស់កីឡាករគាត់ទេ។ ហើយគាត់ក៏បានសំណូមពរទៅក្រុមហ៊ុន Ganzberg Beer អោយជួយឧបត្ថម្ភបាល់មកកាន់ក្រុមផ្សេងៗហើយដូចជាក្រុមរបស់គាត់ជាដើមមុនការប្រកួត 1 ឫ 2សប្ដាហ៍ដើម្បីគាត់មានពេលហ្វឹកហាត់ជាមួយនឹងបាល់ដែលរៀបចំឡើងដោយក្រុមហ៊ុន Ganzberg Beer។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។