បឹង​កេត​បាន​ប្រកួត​ចាញ់​ក្រុម​​របស់​សិង្ហបុរី Home United ៦-០ ក្នុង​ការ​ប្រកួត AFC Cup 2018 កាល​ពី​យប់​មិញ​នេះ​នៅ​ទឹក​ដី​របស់​សិង្ហបុរី។ ក្នុង​ការ​ប្រកួត​នោះ​ត្រូវ​បាន​គេ​​ដឹង​ថា​តារា​សម្ដែង​ សុខ សោម៉ាវត្តី បាន​ទៅ​ដល់​ទឹក​ដី​សិង្ហបុរី ដើម្បី​គាំទ្រ​​ក្រុម​របស់​ លី វ៉ាហេទ។

​ទោះ​ទៅ​គាំទ្រ​ដល់​សិង្ហបុរី​ក្ដី​ តួ​ឯក​ស្រី​ក្នុង​រឿង​ “អ្នក​នាង​ម្ចាស់​ឡឺ​កឺ​” ​រូប​នេះ ធ្លាប់​បាន​​បញ្ជាក់​ថា រូប​គេ និង​ វ៉ាហេទ គ្មាន​​ទំនាក់​ទង​លើស​ពី​មិត្តភ័ក្ដិ​ឡើយ។ និយាយ​ពី​ពិន្ទុ​របស់​បឹង​កេត​វិញ​ រហូត​មក​ដល់​ពេល​នេះ​ពួក​គេ​ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូល F ដោយ​មាន ៣ ពិន្ទុ​​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ៤ លើក​កន្លង​មក​។

នេះជាលទ្ធផលដ៏សែនជូរចត់លើកទី២ ដែលក្រុមបឹងកេត ទទួលបាន បន្ទាប់ពីពួកគេបានចាញ់ក្រុម Ceres-Negros ៩-០ ក្នុងការប្រកួតបើកឆាក។ ការឈ្នះ១ និងចាញ់៣លើកនេះ បានធ្វើឲ្យក្រុមបឹងកេត បន្តឈរនៅបាតតារាងប្រចាំពូលF ដដែល ដោយមាន៣ពិន្ទុ។ រីឯក្រុម Ceres-Negros បានយកឈ្នះក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា ១-០ កាលពីយប់ម្សិលមិញនោះដែរ ដើម្បីបន្តឈរនៅកំពូលតារាង ដោយមាន១០ពិន្ទុ លើក្រុមHome United មាន៧ពិន្ទុ និង Shan United ឈរនៅលេខ៣ មាន៣ពិន្ទុ៕
ទស្សនាវីឌីអូហាយឡាយការប្រកួតរវាងក្រុម Home United vs Boeung Ket FC ទាំងអស់គ្នា៖