ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរឆ្ពោះទៅប្រទេសឡាវ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១៩ ខែមីនានេះហើយ ដើម្បីត្រៀមប្រកួតកម្ដៅសាច់ដុំជាមួយក្រុមម្ចាស់ផ្ទះឡាវ នាថ្ងៃទី២១ ខែមីនា សម្រាប់ត្រៀមប្រកួតផ្លូវការក្នុងការប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2018 ពូល C ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា បេសកកម្មនេះ គឺដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា អមដោយកីឡាករជម្រើសជាតិ ២៣នាក់ ក្នុងនោះក៏មានវត្តមានកីឡាករសំខាន់ៗកម្ពុជា ៤រូប ដែលលេងនៅលីគកំពូលម៉ាឡេស៊ីផងដែរ គឺកីឡាករ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង និង ធារី ចន្ថាប៊ីន។ ប៉ុន្ដែក្រៅពីនេះ ក៏មានយុវជនច្រើនផងដែរ ព្រោះលោក ប្រាក់ សុវណ្ណារ៉ា ចង់ផ្ដល់ឱកាសឲ្យពួកគេអភិវឌ្ឍន៍សមត្ថភាព សម្រាប់ត្រៀមចូលរួមប្រកួតពានរង្វាន់ស្ដេចនៃប្រទេសព្រុយណេ នាខែមេសាខាងមុខ៕
ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរឆ្ពោះទៅប្រទេសឡាវនៅល្ងាចនេះ
អត្ថបទទាក់ទង