ខាងក្រោមនេះជា សកម្មភាពរបស់ កុមារា Kasidef Vasunan កូនកាត់ខ្មែរ-ថៃ ដែលទៅហ្វឹកហាត់ ៥ ថ្ងៃនៅទឹកដី Camp Nou របស់ FC Barcelona ។ ការហ្វឹកហាត់ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។

លោក បែ មករា អ្នកចាត់ការ បឹងកេត បានឲ្យដឹងថា Kasidef Vasunan ជាយុវជនរបស់បឹងកេត ដែលហ្វឹកហាត់រាល់ថ្ងៃ តាំង ពីការបើកបង្ហាត់យុវជន ៣ ឆ្នាំមកហើយ (Academy) ប៉ុន្តែ រូបគេបានទៅហ្វឹកហាត់រយៈពេល ប្រហែល ១ សប្ដាហ៍ នៅសាលាបាល់ទាត់ Barcelona ប្រចាំនៅប្រទេស សិង្ហបុរី (បើករយៈពេលខ្លី) ។

ទេពកោសល្យ និង ការលេងបាល់របស់កុមារាវ័យ ៩ ឆ្នាំរូបនេះបានទាក់ចំណាប់គ្រូយុវជនថ្នាលរបស់ Barca ដែលទៅបង្វឹកនៅសិង្ហបុរី ហើយក៏ទទួលបានការអញ្ជើញទៅហ្វឹកហាត់នៅ Camp Nou រយៈ ៥ ថ្ងៃ តែម្ដង។

នេះជាឱកាសដ៏កម្រសម្រាប់យុវជន កម្ពុជា ដែលបានឈរជើងហ្វឹកហាត់នៅទឹកដីក្រុមខ្លាំង ១ ក្នុងលោក Barcelona៕





ប្រភពពី: Sportrefresh