សម្រង់សម្ដី គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា «នេះជាការប្រកួតបើកឆាកដំបូងសម្រាប់ឆ្នាំថ្មី វាជាការប្រកួតសំខាន់ដែរ។ តែការរៀបចំយើង មានត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ ក្រុមនៅតំបន់អាស៊ាន ក៏មិនខុសគ្នាដែរ គឺរៀបចំបានតិចថ្ងៃដូចគ្នា។

មិនជាបញ្ហាប៉ុន្មានទេ ព្រោះជាជំនួបមិត្តភាព ហើយ យើងត្រូវរៀបចំឲ្យល្អ ពេលប៉ះ អាហ្គានីស្ថាន ក្នុងការប្រកួត ចុងក្រោយវគ្គជម្រុះ ពូល C AFC Asian Cup នៅថ្ងៃទី ២៧ មីនា។ កីឡាករវ័យក្មេងនឹងមានឱកាសបង្ហាញខ្លួនក្នុងជំនួបមិត្តភាពនេះ។ យូរដែរហើយតាំងឆ្នាំ ២០១៧ ដែលជម្រើសជាតិសម្រាក ដូច្នេះ អ្នកគាំទ្រកម្ពុជានឹងរង់ចាំមើល ហើយ អ្នកគាំទ្រឡាវក៏ដូចគ្នា។ ខ្ញុំសង្ឃឹមថា ថ្ងៃជាការប្រកួតដ៏ជក់ចិត្ត។ អរគុណដល់សហព័ន្ធកីឡាបាល់ទាត់ឡាវ។

លោក ប្រាក់ សុវណ្ណារ៉ា បញ្ជាក់ «យើងឃើញហើយ កម្ពុជានិងឡាវ មានចំណាត់ថ្នាក់មិនលើសខ្វះគ្នាទេនៅ FIFA Ranking ដូច្នេះយើងមានឱកាសដូចគ្នា ចាញ់ ឈ្នះ ឬ ស្មើ។ តែអ្វីដែលសំខាន់គឺយើង ត្រូវប្រើកីឡាករក្មេងៗ ដើម្បីមានបទពិសោធន៍ទៅថ្ងៃមុខ។»

យុវជនវ័យក្មេងដែលជាប់ក្នុងជម្រើសរបស់លោក ប្រាក់ សុវណ្ណារ៉ា ក្នុង២ប្រកួតខាងមុខមាន អ្នកចាំទី កែវ សុខសិលា របស់ វិសាខា អ្នកចាំទី អោម ឧត្ដម របស់ព្រះខ័នរាជស្វាយរៀង ខ្សែការពារ សេត រ៉ហ្សីប របស់បឹងកេត ខ្សែការពារ សឿត បារាំង និង អ៊ុក សុវណ្ណ របស់ភ្នំពេញក្រោន ខ្សែបម្រើ ស៊ិន កក្កដា របស់ ក្រោន សុខ ហៀង របស់ ទ័ព និង ខ្សែប្រយុទ្ធ ម៉ាត់ ណូរុន របស់អគ្គិសនីជាដើម។

កីឡាករដែលលេងនៅ Malaysia Super League ទាំង ៤ រូបត្រូវលោកកោះហៅទាំងអស់ មាន ចាន់ វឌ្ឍនាកា ធារី ចន្ថាប៊ីន កែវ សុខផេង និង ប្រាក់ មុន្នីឧត្ដម។
ធារី ចន្ថាប៊ីន «ខ្ញុំរីករាយ ខ្ញុំមានមោទនភាពដែលបានមកជួយក្រុមថ្ងៃស្អែក។ វាជាការប្រកួតដំបូងនៅឆ្នាំថ្មី។ វាផ្ដល់សារសំខាន់ដល់យើងដើម្បីត្រៀមប៉ះ អាហ្គានីស្ថាន។ មានកីឡាករច្រើនថ្មីៗទៀត យើងត្រូវការហាត់ជុំគ្នា និងលេងជុំគ្នាដើម្បីឲ្យយល់ចិត្តគ្នា។ ខ្ញុំសង្ឃឹមថាជាការប្រកួតដ៏ល្អថ្ងៃស្អែក រួមទាំងម្ចាស់ផ្ទះឡាវផង។ ជំនួបគ្នាកន្លងមក ឡាវ មិនដែលចាញ់កម្ពុជាទេ នៅក្នុងដី៖

គ្រូបង្វឹកបណ្ដោះអាសន្នរបស់ឡាវ និង ជានាយកបច្ចេកទេស លោក Mike Wong «ក្រុមមិនខុសគ្នាពីមុនទេ តែអ្វីដែលយើងត្រូវការគឺ អភិវឌ្ឍបាល់ទាត់ឡាវ ដោយប្រើប្រាស់យុវជន។ មួយទៀតសូមឲ្យអ្នកគាំទ្រចូលរួមទស្សនាឲ្យ ការអភិវឌ្ឍន៍ត្រូវតែអ្នកគាំទ្រ។
តើចង្វាក់លេងរបស់ជម្រើសជាតិ ផ្លាស់ប្ដូរយ៉ាងណា? កុំភ្លេចតាមដានថ្ងៃស្អែក ចាប់ពីម៉ោង ៦ ល្ងាចតទៅ!
Via: Sportrefresh