ក្នុងជំនួបកម្ដៅ សាច់ដុំមុនបន្តិច ខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី បានរកគ្រាប់បាល់ឲ្យ កម្ពុជា នៅចុងវគ្គទី២ ដើម្បីឈ្នះ ម្ចាស់ផ្ទះ ឡាវ ១-០ ក្រោមការបង្វឹកបង្វឹករបស់លោក ប្រាក់ សុវណ្ណារ៉ា។ ឃួន ឡាបូរ៉ាវី តែតមួយក្បាលបញ្ចូលទីនៅនាទីទី ៨៥ ក្រោយការទាត់បាល់ពិន័យ របស់ ប្រាក់ មុន្នីឧត្ដម។

ក្នុងជំនួបសាកជើងនេះគ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា បានផ្លាស់ប្ដូរកីឡាករជាច្រើនដើម្បីស្វែងរកចំណុចខ្លាំងនិង ចំណុចខ្សោយ មុនប៉ះ អាហ្គានីស្ថាន នៅថ្ងៃទី ២៧ មីនា ខាងមុខ ក្នុងវគ្គជម្រុះ AFC Asian Cup នាប្រកួតចុងក្រោយនៅពូល C។

សំដីរបស់កីឡាករឃួន ឡាបូរ៉ាវី ជាខ្សែប្រយុទ្ធ ដែលរងការរិះគន់ច្រើនពីទស្សនិកជនបច្ចុប្បន្ន តែក្លាយជាអ្នករកគ្រាប់បាល់ជ័យជំនះជាប្រវត្តិសាស្ត្រអោយកម្ពុជា ជាមួយម្ចាស់់ផ្ទះឡាវ ជាលើកដំបូងនារដ្ឋធានីក្រុងវៀងច័ន្ទ ហើយនឹងសំដីរបស់ប្រាក់​ មុន្នីឧត្តម <<ទោះបីជាពួកយើងមានពេលវេលាខ្លីសំរាប់ហ្វឹកហាត់ជាមួយគ្នាពិតមែន ក៏ពួកយើងត្រូវតែព្យាយាមអោយដល់ទីបញ្ជប់ដែល អរគុណសំរាប់ការគាំទ្រពួកយើងនៅទីនេះ>>៕