នៅក្នុងការប្រកួតគូរទី 2 ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី ៩ រវាងក្រុម កណ្ដុរសរ ប៉ះជាមួយនឹងក្រុម យុវជនឆន្ទៈកីឡា នេះអាចនិយាយថាគឺជាការប្រកួតដ៏ល្អមើលមួយដែរនៅក្នុងការប្រកួតសប្ដាហ៍នេះ។ ក្រុមទាំងពីរនេះបញ្ចប់ទៅដោយលទ្ធផលក្រុម កណ្ដុរសរ យកឈ្នះក្រុម យុវជនឆន្ទៈកីឡា ដោយលទ្ធផល 4-2។

ការប្រកួតរបស់ក្រុមទាំងពីរកាលពីម្សិលមិញនេះសង្កេតឃើញថាក្រុម យុវជនឆន្ទៈកីឡា មានការសម្រុកមកលើក្រុម កណ្ដុរសរ ច្រើនប៉ុន្ដែការសម្រុករបស់ក្រុម យុវជនឆន្ទៈកីឡា ហាក់ដូចជាមិនសូវជោគជ័យសោះ ខណៈដែលក្រុម កណ្ដុរសរ ធ្វើការសម្រុកវាយបកលឿនៗមកលើក្រុម យុវជនឆន្ទកីឡា សុតបញ្ចូលទីបានសម្រេចជាច្រើនគ្រាប់។ ការប្រកួតរបស់ក្រុមទាំងពីរ ចំពោះទំរង់លេងវិញក្រុម កណ្ដុរសរ គឺមានទំរង់លេងល្អជាងក្រុម យុវជនឆន្ទៈកីឡា ព្រោះក្រុម កណ្ដុរសរ ការរបស់របស់ពួកគេគឺមានភាពស៊ីចង្វាក់គ្នាល្អ។ ចំណែកឯក្រុម យុវជនឆន្ទៈកីឡា វិញគឺមានចំណុចខ្វះខាតត្រង់លេងបាល់ពុំសូវយល់ចិត្តគ្នាល្អ ដោយការប៉ះបាល់ភាគច្រើនគឺមិនសូវចំគោលដៅល្អ។ បញ្ចប់ការប្រកួតក្រុម កណ្ដុរសរ យកឈ្នះក្រុម យុវជនឆន្ទៈកីឡា ដោយលទ្ធផល 4-2។

ក្រុម កណ្ដុរសរ សុតបញ្ចូលទីដោយកីឡាករ៖
1. កីឡាករ សួន សុវណ្ណ សុតបញ្ចូលទីបាន 2 គ្រាប់
2. កីឡាករ ណាត សុថានិន សុតបញ្ចូលទីបាន 1 គ្រាប់
3. កីឡាករ បូ ស៊ីថាន់ សុតបញ្ចូលទីបាន 1 គ្រាប់

ក្រុម យុវជនឆន្ទៈកីឡា សុតបញ្ចូលទីដោយកីឡាករ៖
1. កីឡាករ Put Sotheara សុតបញ្ចូលទីបាន 1 គ្រាប់
2. កីឡាករ Chantha Thonthean សុតបញ្ចូលទីបាន 1 គ្រាប់