ក្រុមបាល់ទាត់ជម្រើសជាតិកកម្ពុជា ដែលមានរហស្សនាមក្រុមគោព្រៃកម្ពុជា នឹងធ្វើដំណើរទៅប្រទេសតាជីគីស្ថាន នាវេលាម៉ោង ១១ព្រឹកនេះ ដើម្បីត្រៀមប្រកួតបង្គ្រប់កិច្ចពូលC នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨សប្ដាហ៍ក្រោយ ។

សូមបញ្ជាក់ថា មុនចេញទៅប្រកួតផ្លូវការខាងលើ ក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះឡាវ ក្នុងជំនួបមិត្តភាពកាលពីពេលថ្មីៗ ដែលជ័យជម្នះនោះ បានធ្វើឲ្យលោក ប្រាក់ សុវណ្ណារ៉ា មានជំនឿចិត្តយ៉ាងមុតមាំលើកូនក្រុម ដើម្បីត្រៀមប្រជែងជ័យជម្នះជូនជាតិ ក្នុងជំនួបជាមួយក្រុមអាហ្វហ្គានីស្ថាន បើទោះបីជាការប្រកួតបង្គ្រប់កិច្ចប្រចាំពូល C ក៏ដោយ ៕

អត្ថបទ៖ khmertalking