ការប្រកួត Futsal league 2018 វគ្គសន្សំពិន្ទុពានរង្វាន់ជើងឯកបាល់ទាត់ក្នុងសាល( Futsal League )ឈានចូលសប្តាហ៍ទី៣ នៅថ្ងៃទី២៤-២៥ ខែមីនាឆ្នាំ២០១៨ ដែលមាន១០ក្រុមចូលរួមដោយការប្រកួតធ្វើនៅលើទីលាន ដឹប្លូស្ព័ត (The Blue Sport)។
សម្រាប់ក្រុមដែលត្រូវធ្វើការប្រកួតក្នុងសប្តាហ៍ទី៣ ថ្ងៃទី២៤-២៥ ខាងមុខដើម្បីរកពិន្ទុបន្ថែមមានដូចជា

ថ្ងៃទី២៤/០៣/២០១៨:
១) ឪម៉ាល់ FC vs បី អេ យូណៃធីត ម៉ោង ១៤:៣០
២) ហ្វេនស្ព័ត FT vs ឆន្ទះកីឡា FTម៉ោង ១៦:០០
៣) ដោនថោនស្ព័ត vs ស.ស.យ.ក កំចាយមារ ម៉ោង១៧:៣០
ថ្ងៃទី២៥/០៣/២០១៨:
១) ហូមស្ព័ត FC vs ផេនដា FC ម៉ោង១៦:០០
២) អាណាចក្របៃតង vs យុវជន៧មករា ម៉ោង១៧:៣០

សូមបញ្ជាក់សម្រាប់ លទ្ធផលកាប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ក្នុងសាល សប្តាហ៍ទី៣(Futsal League 2018) គឺធ្វើឡើងជាលក្ខណៈប្រកួតបែបលីគតាមប្រព័ន្ធលីគ២ជុំ (វិលជុំសន្សំពិន្ទុ)៕

ប្រភពពី: khmertalking