នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 10 រវាងក្រុម The Parkway និងក្រុម ឆន្ទៈកីឡា បានបញ្ចប់ទៅដោយលទ្ធផលក្រុម ឆន្ទៈកីឡា យកឈ្នះក្រុម The Parkway ដោយលទ្ធផល 9-2។

នៅក្នុងការប្រកួតរបស់ក្រុម ឆន្ទៈកីឡា សប្ដាហ៍នេះសង្កេតឃើញថាក្រុម ឆន្ទៈកីឡា បានបង្ហាញទំរង់លេងល្អមែនទែន ទាំងការប៉ះ ការបណ្ដើរបាល់ និងការបញ្ចប់ទី។ ចំពោះការលេងរបស់ក្រុម ឆន្ទៈកីឡា មានការសហការណ៍គ្នាល្អមែនទែន។ ចង្វាក់ប៉ះរបស់ក្រុម ឆន្ទៈកីឡា គឺលេងជាចង្វាក់មួយប៉ះពីរប៉ះ ពោរគឺការលេងរបស់ក្រុមមួយនេះគឺមិនសូវមានការខូចបាល់ទេ។ ការគ្រប់គ្រងបាល់របស់ក្រុម ឆន្ទៈកីឡា ក៏មានភាគរយច្រើនជាងក្រុម The Parkway ដែរ។

ចំណែកឯក្រុម The Parkway វិញសង្កេតឃើញថាក្រុមចំណូលថ្មីមួយនេះបង្ហាញទំរង់លេងដូចជាមិនសូវត្រូវចិត្តគ្នាតតែសោះ ដោយសារតែកីឡាកររបស់ក្រុម The Parkway ភាគច្រើនគឺជាយុវជនក្មេងៗ។ ការលេងរបស់ក្រុមចំណូលថ្មីមួយនេះគឺមិនសូវសហការណ៍គ្នាបានល្អ ដោយការប៉ះបាល់ភាគច្រើនរបស់ក្រុមមួយនេះមានភាពខ្វះខាតច្រើន។ ចំណែកឯការបញ្ចប់ទីរបស់ក្រុមមួយនេះក៏មិនសូវជាល្អប៉ុន្មានដែរ ដោយសារតែការគ្រប់គ្រងបាល់របស់ក្រុម The Parkway នៅមុខទីគូរប្រកួតមានការខូចបាល់ច្រើនធ្វើអោយការបញ្ចប់ទីរបស់គេធ្វើមិនបានល្អ។ បញ្ចប់ការប្រកួតក្រុម ឆន្ទៈកីឡា យកឈ្នះក្រុម The Parkway ដោយលទ្ធផល 9-2។