ក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថានដល់ពេលសងសឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាហើយ បន្ទាប់ពីចាញ់ក្រុមកម្ពុជាដោយលទ្ធផល ១-០ កាលពីជើងទី១ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នៃយុទ្ធនាការពានរង្វាន់ AFC Asian Cup ពូល C។
កាលពីជើងទី១ នៅចាំថា កម្ពុជាបានយកឈ្នះអាហ្វហ្គានីស្ថានដោយលទ្ធផល ១-០ នៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។ គ្រាប់បាល់ជ័យជម្នះនេះរកបានដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទីទី៥៩ និងស្ថិតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកជនជាតិប្រេស៊ីល Leonardo Vitorino។
ទិដ្ឋភាពរំភើបរីករាយដ៏កម្រ កម្ពុជាឈ្នះអាហ្វហ្គានីស្ថាន
សម្រាប់ជើងទីពីរនេះជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមទាំងពីរដោយសារធ្លាក់ដូចគ្នា ប៉ុន្តែវាជាការប្រកួតសំខាន់ដដែលសម្រាប់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា។ លោកប្រាប់ថា ថ្វីបើកម្ពុជាធ្លាក់ពីពាន AFC Asian Cup ហើយក្តី តែនៅតែសំខាន់សម្រាប់ក្រុមរបស់លោក។ កម្ពុជាត្រូវតែធ្វើឲ្យបានល្អដើម្បីរក្សាចំណាត់ថ្នាក់ល្អនៅ FIFA Ranking។
ចំណែកលោក Otto Pfister គ្រូបង្វឹកជម្រើសជាតិអាហ្វហ្គានីស្ថានបាននិយាយក្នុងសន្និសីទកាសែតថា ក្រុមរបស់លោកបានហ្វឹកហាត់ធម្មតាដូចសព្វមួយដង ប៉ុន្តែសង្ឃឹមថា ធ្វើបានល្អដោយទទួលបានជ័យជម្នះលោកក្រុមកម្ពុជា។ ចំណែកប្រធានក្រុមរបស់អាហ្វហ្គានីស្ថាននិយាយថា ប្រកួតចុងក្រោយជាមួយកម្ពុជាចាញ់ ដូច្នេះក្រុមរបស់គេត្រូវតែឈ្នះការប្រកួតថ្ងៃនេះ។
ប្រកួតស្អែក គ្រូ និងប្រធានក្រុមកម្ពុជាផ្តោតលើគោលដៅតែមួយដូចគ្នា
នេះជាការប្រកួតបង្គ្រប់កិច្ចសម្រាប់ក្រុមទាំងពីរដែលប្រកួតវេលាម៉ោង៦ល្ងាច នៅទឹកដីកណ្តាល តាជីគីស្ថាន។ ចំណែកក្រុមវៀតណាម និងហ្សកដានីបានឡើងទៅវគ្គបន្ត ប៉ុន្តែត្រូវប្រកួតបញ្ចប់ភារកិច្ចក្នុងពូលនេះដែរ៕
Via :news.sabay