ភ្នំពេញ៖ សម្រាប់ពានរង្វាន់ថ្នាក់ខេត្ត នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ នៅសល់ ២សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុហើយ ខណៈល្ងាចនេះ គឺជាការប្រកួតសប្ដាហ៍ទី៤ ដែលអាចនឹងរកឃើញក្រុមមួយចំនួន ត្រូវបន្ដដំណើរទៅវគ្គ ១៦ក្រុមចុងក្រោយ ។

សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី៤ ថ្ងៃនេះ គឺមាន ១០ប្រកួត ក្នុងនោះមាន ២ប្រកួតត្រូវលេងលើទីលានពហុកីឡដ្ឋានជាតិ ។ តែបើក្រឡេកទៅមើលលទ្ធផលបណ្ដោះអាសន្នក្នុងពូលទាំង ៤ ក្រុមជម្រើសខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ សុទ្ធតែកំពុងឈរកំពូលតារាង ហើយមានសង្ឃឹមខ្ពស់ក្នុងការប្រជែងកៅអីវគ្គបន្ដ ដោយក្រុមខ្លះត្រូវការត្រឹម ១ពិន្ទុ ឬ ៣ពិន្ទុប៉ុណ្ណោះ ។

សូមរំឮកថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ គឺបែងចែកជាពានថ្នាក់ខេត្ត និងពានថ្នាក់ជាតិផ្សេងគ្នា ។ ចំពោះពានថ្នាក់ខេត្តមាន ២២ក្រុមចូលរួម ហើយបែងចែកជា ៤ពូល សម្រាប់ក្រុមលេខ១ ដល់លេខ៣ នៃពូលនីមួយៗ នឹងត្រូវឡើងវគ្គ ១៦ក្រុមចុងក្រោយ គ្រាដែលក្រុមលេខ៤ ត្រូវឆ្លងកាត់ត្រួពិនិត្យ និងវិនិច្ឆ័យ បន្ទាប់មកទើបចម្រាញ់យកក្រុមលេខ៤ ល្អជាងគេ ៣ក្រុមឡើងទៅបង្គ្រប់វគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ថ្នាក់ខេត្ត ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៤ និងតារាងពិន្ទុសប្ដាហ៍ទី៣ នៃពានសម្ដេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨៖