ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបញ្ជូនអត្តពលិកយុវជន៣រូបទៅប្រទេសថៃដើម្បីចូលរួមវគ្គជម្រុះការប្រកួតកីឡាយុវជនក្នុងការដណ្តើមកៅអីសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកយុវជននៅប្រទេសអាឡង់ទីនដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ។ លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា សហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនី៣រូបក្នុងនោះមានកីឡាការិនី២រូបដែលជាការប្រកួតជម្រុះសម្រាប់ឈានចូលការប្រកួតកីឡាអូឡាំពិកយុវជន ២០១៨ នៅប្រទេសអាឡង់ទីន។

កីឡាករ-កីឡាការិនី៣រូបរួមមាន កីឡាករ ឆោម ច័ន្ទថន ប្រកួតក្នុងវិញ្ញាសាអាយុក្រោម១៥ឆ្នាំ, កីឡាការិនី សុខ វរលក្ខ ប្រកួតក្នុងវិញ្ញាសាអាយុក្រោម១៨ឆ្នាំ និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ប្រកួតវិញ្ញាសាអាយុក្រោម១២ឆ្នាំ។ លោកហែម គីរី បានបន្តថា ការប្រកួតលើកនេះគឺចង់ឲ្យពួកគេទទួលបាននូវបទពិសោធបន្ថែមលើឆាកអន្តរជាតិ ជាពិសេសកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត តែម្តងហើយកីឡាការិនី សុខ វរលក្ខក៏ដូចគ្នា ដោយគេត្រូវត្រៀមសម្រាប់ការប្រកួត Asian School Games និងការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ទៀតចំពោះក្តីសង្ឃឹមវិញ ក៏ជាការពិបាកដែរព្រោះការប្រកួតលើកនេះមានប្រទេសចូលរួមច្រើន និងមានកីឡាករ-កីឡាការិនីជើងខ្លាំងច្រើនដែរ ៕
Via: camsport.org