នៅក្នុងការប្រកួតដ៏ជក់ចិត្តក្នុងព្រឹតិ្តការណ៍ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 11 កាលពីរាត្រីថ្ងៃអាទិត្យនេះក្រុមហ៊ុន Ganzberg Beer បានស្វែងរកឃើញ 2 ក្រុមទៀតហើយដែលបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម Sisophon FC​ និងក្រុម យុវជននាថអាស៊ី។

នៅក្នុងការប្រកួតរបស់គូរទាំងពីរកាលពីរាត្រីថ្ងៃអាទិត្យនេះពិតជាជក់ចិត្តនិងល្អមើលមែនទែន ដោយក្រុមទាំងអស់បានបើកការសម្រុកទៅវិញទៅមករួមជាមួយនឹងការវាយបកលឿនៗសុតបញ្ចូលទីគ្នាជាច្រើនគ្រាប់ធ្វើអោយការប្រកួតកាលពីរាត្រីម្សិលមិញនេះពិតជាល្អមើល។ ក្រោយពេលបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី 11 នេះក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម Sisophon FC និងក្រុម យុវជននាថអាស៊ី។

លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យរបស់គូរទាំងពីរនេះគឺ៖
ក្រុម Sisophon FC យកឈ្នះក្រុម យុវជនកំពង់ផែ ដោយលទ្ធផល 3-2
ក្រុម យុវជននាថអាស៊ី យកឈ្នះក្រុម Myfriend ដោយលទ្ធផល 6-1។

ក្រុមដែលឈ្នះកាលពីរាត្រីម្សិលមិញគឺក្រុម Sisophon FC និងក្រុម យុវជននាថអាស៊ី នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។