ភ្នំពេញ៖ ក្រុមបាល់ទាត់សូលទីឡូអង្គររបស់តារាបាល់ទាត់ជប៉ុន Keisuke Honda ត្រូវបានក្រុមហ៊ុនដៃឧបត្ថម្ភធំខ្មែរប៊ីវើរីជីស បន្ដឧបត្ថម្ភនូវទឹកប្រាក់ ៥ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់លើការចំណាយក្នុងបេសកកម្មផ្សេងៗ នៅឆ្នាំ២០១៨នេះ ។ នេះបើតាមយោងតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបកាលពីម្សិលមិញ ។

នេះគឺជាកាដូឆ្នាំថ្មី សម្រាប់ក្លឹបក្មេងខ្ចី ដែលទើបចូលប្រឡូកជាមួយលីគកំពូលកម្ពុជា ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីដើមសប្ដាហ៍កន្លងទៅ ស្របពេលបច្ចុប្បន្នក្រុមដឹកនាំដោយកីឡាករជម្រើសជាតិជប៉ុន Keisuke Honda កំពុងឈរលេខរៀងទី៩ នៃលីគកំពូលកម្ពុជា ក្នុងចំណោម ១២ក្រុម ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ១ ស្មើ១ និងចាញ់ ២ មាន ៤ពិន្ទុក្នុងដៃ ៕

Via :camsports.org