ខ្សែ​ប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា ​បាន​លេង​ពេញ​៩០​នាទី​ឱ្យ​ក្រុម Pahang ​និង​បាន​ជួយ​ក្រុម​យក​ឈ្នះ​ជើង​ខ្លាំង​ Johor Darul Ta’zim ០-៣ ​ថែម​ទៀត ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ម៉ាឡេស៊ី ​ជើង​ទី​២។

ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Pahang ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​ខណៈ​ដែល​វា​ក៏​ជា​ប្រកួត​មួយ​បញ្ចប់​កំណត់ត្រា​មិន​ដែល​ចាញ់​ក្នុង​ដី​របស់​ក្រុម​អ្នក​មាន​លុយ​ច្រើន Johor ​តាំង​ពី​ឆ្នាំ​២០១៥​ផង​ដែរ។ ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា ក្នុង​ការ​ប្រកួត​នេះ​មាន​ឱកាស​ច្រើន​ដែរ ​ប៉ុន្តែ​នៅ​តែ​មិន​ទាន់​​មាន​សំណាង​អាច​រក​គ្រាប់​បាល់​បាន​ដដែល។

ក្រោយ​ពី​ចប់​ប្រកួត​នេះ​ទៅ ​ហើយ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​ Cup ​ខាង​លើ ​ក្រុម Pahang ​នឹង​មាន​ភារកិច្ច​ទទួល​ក្រុម Melaka United ​វិញ​ម្ដង​ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី ​នា​ថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕

Via :news.sabay