ក្រុមជម្រើសជាតិក្រោមអាយុ ២១ ឆ្នាំកម្ពុជា នឹងត្រូវតទល់ជាមួយក្រុមជម្រើសជាតិក្រោមអាយុ ២១ ឆ្នាំមីយ៉ាន់ម៉ាវេលាម៉ោង ៧:១៥ នាទី(ម៉ោងនៅកម្ពុជា) ដែលជាការប្រកួតសំខាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានស្ដេចស៊ូលតង់នៃប្រទេសប្រ៊ុយណេ។
U21 កម្ពុជា (រូបថតសហព័ន្ធ)
កម្ពុជាគឺជាក្រុមឡើងមកពីពូល B កាលវគ្គសន្សំពិន្ទុ ស្របពេលក្រុមមីយ៉ាន់ម៉ាឡើងមកពីពូល A ។ ក្រៅពីការប្រកួតគូនេះ នៅមានមួយគូទៀតដែលជាជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នាគឺក្រុម U21 ទីម័រខាងកើត ប៉ះក្រុម U21សិង្ហបុរី នៅម៉ោងដំណាលគ្នា។
ក្រុមដែលឈ្នះនៅវគ្គនេះ នឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើការប្រកួតថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅវេលាម៉ោង ៧:១៥ នាទី(ម៉ោងនៅកម្ពុជា) ៕
Via: Sabay
ល្ងាចនេះដល់ U21 កម្ពុជាប៉ះU21 មីយ៉ាន់ម៉ា ពានស្ដេចស៊ូលតង់សូមកុំភ្លេចគាំទ្រគាំទ្រទាំងអស់គ្នា
អត្ថបទទាក់ទង