ភ្នំពេញ: លើសង្វៀន​​ MY-TV យប់ថ្ងៃទី៤ ខែឧសភានេះអ្នកប្រដាល់ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ​ Seurfa Sor Saksith​ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ សុខហ៊ុច មួយរយៈនេះស្រុតចុះច្រើនណាស់ដោយសារតែគេមានការប្រកួតស្ទើរតែរៀងរាល់សប្ដាហ៍ជាហេតុធ្វើឲ្យគេស្ដារកម្លាំងមកវិញមិនទាន់ជួនកាលទៀតមិនទាន់ទាំងបាត់ឈឺខ្លួនផងនោះដល់ថ្ងៃប្រកួតទៀតហើយ ។ជាទូទៅគេសង្កេតឃើញថាទាំងគ្រូបង្វឹក ទាំងអ្នកប្រដាល់មើលឃើញលុយធំពេកក៏លែងគិតគូពីផលប៉ះពាល់នានាជាហេតុធ្វើឲ្យការប្រកួតខ្លះវាលែងជាបច្ចេកទេសទៅហើយ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១០៨ដង ឈ្នះ៧៧ដង ចាញ់២៥ដង ស្មើពិន្ទុ ៦ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង ។

ចំពោះអ្នកប្រដាល់ថៃSeurfa Sor Saksith វិញគេទើបតែបង្ហាញមុខនៅស្រុកខ្មែរជាលើកដំបូងនេះទេ។មិនមាននរណាដឹងថាគេមានរបៀបវ៉ៃយ៉ាងណាឡើយតែគេមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧០ដង ចាញ់ ២៧ដង ស្មើ
ពិន្ទុ ៣ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង ។ រវាងអ្នកប្រដាល់ទាំង ២ រូបនេះនរណាបន្ថែមស្ថិតិឈ្នះក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ? ជ័យជម្នះជារបស់មឿន សុខហ៊ុច ឬ Seurfa Sor Saksith ?

By: camsport.org