អ្នកប្រដាល់លេងកែង ធឿន ធារ៉ា បានបរាជ័យសន្លប់ទឹក២ ក្រោមស្នាដៃរបស់អ្នកប្រដាល់ថៃ Kitti នៅសង្វៀន Max Muay Thai កាលពីយប់មិញនេះ។
រូបភាព Max Muay Thai
ក្រោយពីចប់ការប្រកួតខាងលើហើយ អ្នកគាំទ្រកម្ពុជាជាច្រើនរូបបានផ្ញើសារជូនពរ និងមិនឱ្យ ធារ៉ា បាក់ទឹកចិត្តនោះទេ ក្នុងនាមជាកីឡាករ។ ដោយឱ្យខំប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជ័យជម្នះនាប្រកួតក្រោយៗ។ លើសពីនេះ មានគណនី Facebook មួយដែលចេញមុខមកថាជាមីងរបស់ ធារ៉ា ផ្ទាល់ បានប្រាប់ថាអ្នកប្រដាល់មកពីខេត្តព្រៃវែង ឈឺច្រើនថ្ងៃមកហើយ ទើបបានជាគេហាក់ដូចជាវាយគ្មានកម្លាំង និងចាប់អស់យ៉ាងនេះ។ មិនត្រឹមតែឈឺប៉ុណ្ណឹងទេ ធារ៉ា ថែមទាំងដួលថ្លោះដៃថែមទៀតផង មុនការប្រកួតឈានចូលមកដល់។ ដូច្នេះហើយ ទើបបានជារូបគេមិនអាចប្រើកែងលឿនបានដូចកាលពីមុន។
នេះជាចាញ់ដំបូងរបស់ ធារ៉ា នៅសង្វៀន Max ហើយការចាញ់នេះទៀតសោត គឺចាញ់សិស្សប្អូនរបស់ សែនស្ថាន តែម្ដង។ គ្រាន់តែសន្លប់ទឹក២ភ្លាម សែនស្ថាន បានបង្ហោះនៅលើបណ្ដាញសង្គម Facebook ឌឺដងថា «แบบนี้ยังอยากจะเจอ #Saensatarn อยู่มั่ยครับ» ដែលមានន័យថា «តើអ្នកនៅតែចង់ឃើញ សែនស្ថាន ទៀតអត់?»៕
Via: Sabay
ការពិតអីចឹងសោះ ធឿន ធារ៉ា ឡើងវៃទាំងឈឺ ហើយថ្លោះដៃថែមទៀត
អត្ថបទទាក់ទង