អ្នកលេងគុនចម្រុះរបស់កម្ពុជា មាស ម៉ើ ថា វ៉ៃនៅសិង្ហបុរីលើកនេះ មិនបណ្ដោយឲ្យមានកំហុសដូចមុននេះទេ ខ្លួននឹងប្រុងប្រយ័ត្នខ្លាំង ហ្វឹកហាត់ឱ្យបានល្អសម្រាប់ការប្រកួតជាមួយកីឡាករចិន Xie Chao។
មាស ម៉ើ និងដៃគូ
លោក ហ៊ុន ចាន់រាជ បានឲ្យដឹងថា ជនជាតិចិនដែលជាដៃគូរបស់ មាស ម៉ើ ម្នាក់នេះ មានសមត្ថភាពមិនធម្មតាទេ គេពូកែស្នៀតចំបាប់ ដូចជាចាប់លេងក្រោម និងពូកែទាត់ និយាយជារួមគឺល្អតែម្ដង។ ចំពោះការប្រកួតមួយនេះ គ្រូ MMA របស់កម្ពុជាខាងលើ សង្ឃឹមជ័យជម្នះត្រឹម៥០% ព្រោះហេតុផលដូចបានរៀបរាប់។
មាស ម៉ើ ពេលឈ្នះនៅប្រទេសថៃ
បើតាមសម្ដី មាស ម៉ើ ប្រាប់មកថាការប្រកួតលើកមុននោះ គេបណ្ដោយឲ្យមានកំហុស រហូតដល់ចាញ់សន្លប់នាពេលនោះ ប៉ុន្តែលើកនេះព្យាយាមមិនឲ្យមានកំហុសបែបនេះទេ វ៉ៃដោយមានការប្រុងប្រយ័ត្នបំផុត។ កីឡាករចិន Xie Chao រូបនេះគេល្អ តែ មាស ម៉ើ របស់កម្ពុជាដឹងថាខ្លួនឯងត្រូវធ្វើយ៉ាងម៉េច ត្រូវប្រកួតយ៉ាងណាហើយដើម្បីទប់ទល់និងយកឈ្នះ។
កម្មវិធីប្រកួតនៅសិង្ហបុរី
រំលឹកដែរថា ប្រកួតចុងក្រោយរបស់កីឡាករ មាស ម៉ើ គឺចាញ់ដោយសន្លប់ទឹកទី១ក្នុងកម្មវិធី One Championship ឯប្រទេសហ្វីលីពីន។ នៅយប់ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ នេះ ជើងខ្លាំងរបស់កម្ពុជាខាងលើនឹងត្រូវប្រឈមជាមួយកីឡាករចិន Xie Chao នៅកម្មវិធីដដែល ប៉ុន្តែក្នុងប្រទេសសិង្ហបុរីម្ដង៕
Via: Sabay
អ្នកប្រដាល់ មាស ម៉ើ មិនបណ្ដោយឲ្យមានកំហុស ដូចពេលប្រកួតនៅហ្វីលីពីនលើកមុននេះទេ
អត្ថបទទាក់ទង