(ភ្នំពេញ)៖ គ្រូបង្គោលក្លឹបបាល់ទាត់បឹងកេតអែហ្វស៊ី លោក ហៅ សុជាតិ បានយល់ឃើញថាតំបន់ប្រយុទ្ធរបស់ក្រុមព្រះខ័នរាជស្វាយរៀងហាក់ដូចជា មានសន្ទុះខ្លាំងជាងមុននិងកើនឡើងសមត្ថភាពគួរឲ្យកត់សម្គាល់មួយរយៈចុងក្រោយនេះ អ្វីដែលពិសេសនោះបានទាត់បញ្ចូលទីភ្នំពេញក្រោនទៅដល់ទៅ៦គ្រាប់ឯនោះ។

សម្រាប់ក្រុមទាំងពីរនេះ និងត្រូវជួបគ្នាក្នុងការប្រកួតពានរង្វាន់ Metfone Cambodian League ប្រចាំសប្តាហ៍ទី៦ នៅ ថ្ងៃអាទិត្យ ទី២០ ខែឧសភា នៅពហុកីឡដ្ឋានជាតិ ម៉ោង៦៖៣០នាទីល្ងាច។

គ្រូបង្វឹកដែលបានដឹកនាំបឹងកេតឈ្នះជើងឯកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៧ បញ្ជាក់ថាបានរៀបចំយុទ្ធសាស្ត្រទប់ទល់ និងម្ចាស់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រួចទៅហើយ កីឡាករមួយចំនួនក៏បានវិលចូលមកហ្វឹកហាត់វិញក្រោយជាពីរបួស។

សូមបញ្ជាក់ថា ៥ប្រកួតកន្លងទៅ បឹងកេត ស្ថិតនៅលេខ២ ឈ្នះ៤ដង ស្មើ១ដង និងមិនដែលចាញ់ មាន១៣ពិន្ទុ ឈរនៅលេខ២បណ្តោះអាសន្ន ស្របពេលព្រះខ័នរាជស្វាយរៀង ស្ថិតនៅលេខ៦ មាន៨ពិន្ទុ ដោយឈ្នះ២ដង ស្មើ២ដង និងចាញ់១ដង៕