ក្រុមអត្តពលិកតំណាងឲ្យរាជធានីភ្នំពេញ បាននឹងកំពុងឈរនៅលើកំពូលតារាង ក្នុងនាមជាអ្នកឈ្នះបានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ដែលកំពុងបើកការប្រកួតប្រជែង នៅលើទីលានផ្សេងៗគ្នា ប៉ុន្តែខេត្តចំនួន៤ នៅតែមិនទាន់រកបានមេដាយដដែល។
គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ក្រុមកីឡាករ និងកីឡាការិនីរបស់រាជធានីភ្នំពេញ បានឈ្នះមេដាយមាសសរុបចំនួន ១៥ ប្រាក់ ១២ និងសំរឹទ្ធ ៧ ដើម្បីឈរនៅលើកំពូលតារាង ក្នុងនាមជាអ្នកឈ្នះបានមេដាយមាសច្រើនជាងគេ ហើយតាមពីក្រោយដោយក្រសួងមហាផ្ទៃ ដែលឈ្នះបានបានមេដាយមាសសរុប ១៣ ប្រាក់ ៨ និងសំរឹទ្ធ ៩ ។
ចំណែកក្រុមអត្តពលិករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឈរនៅលេខ៧ កាលពីថ្ងៃអាទិត្យ មកឡើងឈរនៅលេខ៣ លើក្រសួងការជាតិ វិញម្តង។ ចំណែកខេត្តត្បូងឃ្មុំ ដែលដណ្តើមមិនបានមេដាយ១សោះ កាលប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ គឺនៅពេលនេះកំពុងឈរលើខេត្តផ្សេងៗទៀត ជាមួយការឈ្នះបានមេដាយមាស ៤ ប្រាក់ ៣ និងសំរឹទ្ធ ១ នៅពេលនេះ។
ចំណែកក្រុមអត្តពលិកតំណាងឲ្យខេត្តចំនួន១៩ទៀត ក៏បានឈ្នះមេដាយ ពីការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨នេះផងដែរ ប៉ុន្តែខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តប៉ៃលិន នៅតែមិនទាន់រកឃើញការឈ្នះបានមេដាយ នៅឡើយទេ ខណៈការប្រកួតកីឡាជាតិ លើកទី២ បានដំណើរការតាំងពីថ្ងៃសុក្រមក នឹងគ្រោងបញ្ចប់នៅថ្ងៃទី៤ ខែមិថុនា៕
រាជធានីភ្នំពេញ កំពុងនាំមុខគេ ក្នុងការឈ្នះមេដាយមាស ការប្រកួតកីឡាជាតិ ប៉ុន្តែខេត្ត៤ គ្មានបានមេដាយសោះ
អត្ថបទទាក់ទង