ការប្រកួតក្របខណ្ឌ La Liga របស់អេស្បាញសប្តាហ៏ទី១៨ កាលពីថ្ងៃអាទិត្យរវាងក្រុមអធិរាជស Real Madrid បានរងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើងក្រុម Real Sociedad និងជាជ័យជម្នះជាលើកដំបូងរបស់ពួកគេនៅឯកីឡាដ្ឋាន Estadio Santiago Bernabeu ក្នុងក្របខ័ណ្ឌ La Liga កំលុងពេល ១៥ឆ្នាំកន្លងមកនេះ។

២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Willian Jose ដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៣ បន្ទាប់ពីកីឡាករ Mikel Merino ត្រូវបានខ្សែការពារCasemiro ធ្វើអោយដួលក្នុងតំបន់គ្រោះថ្នាក់។ក្រុម Real Madrid មិនបានស្តារ ស្ថានភាពអោយប្រសើរឡើងវិញបាននៅតង់ទី១ និងចូលដល់តង់ទី២នៅនាទីទីទី៦១ កីឡាករ Vazquez ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត។ ជិតបញ្ចប់ ការប្រកួតខណៈនៅនាទីទី៨៣ កីឡាករ Pardo បានបន្ថែមគ្រាប់បាល់ទី២ជួយអោយក្រុមReal Sociedad បញ្ចប់ លទ្ធផល Real Sociedad២:0 Real Madrid។

ការបរាជ័យនេះធ្វើឱ្យក្រុម Real Madrid មានពិន្ទុ ១ ពិន្ទុនៅពីក្រៅកៅអីបេក្ខភាពជម្រុះនៃក្របខ័ណ្ឌ Champions League ដោយឈរនៅចំណាត់ថ្នាក់លេខ៥ខណៈដែលក្រុម Sociedad បានឈានមកចំណាត់ថ្នាក់ទី១១ បន្ទាប់ពីបញ្ចប់ភាពមិនដែលឈ្នះ៤ប្រកួតកន្លងមក។

ការប្រកួត១គូទៀតរវាងក្រុមម្ចាស់ផ្ទះGetafe និងក្រុមភ្ញៀវBarcelona ។ខ្សែប្រយុទ្ធ Lionel Messi បានរកគ្រាប់បាល់ទី ៣៩៩ របស់ខ្លួននៅនាទីទី២០នៅក្របខណ្ឌ La Liga ខណៈដៃគូរួមប្រយុទ្ធ Luis Suarez បានបង្ហាញថ្វី ជើង ស៊ុត បញ្ចូល ទីបានយ៉ាងល្អនៅនាទី៣៩ជួយអោយក្រុម Barcelona នាំមុខមុន២ គ្រាប់ នៅ តង់ទី១ ។

ប៉ុន្តែក្រុមម្ចាស់ផ្ទះបានព្យាយាមធ្វើការវាយបកតាមពីក្រោយ១គ្រាប់វិញដោយកីឡាករ Mat aនៅនាទីទី ៤៣មុនបញ្ចប់តង់ទី១។ បញ្ចប់ការប្រកួតក្រុមBarcelona ២:១Getafe និងនាំអោយក្រុម Barcelona មានគម្លាត៥ពិន្ទ ពិន្ទុពីក្រុមលេខ ២ At.Madrid នៅលើកំពូលតារាង La Liga។

ប្រភព BBC