ក្រុមបិសាចក្រហម Man.United កំពុងសម្លឹងរកមើលកីឡាករខ្សែបម្រើ-ការពារដែលមានសមត្ថភាពដើម្បីមកពង្រឹងតំបន់នេះឡើងវិញទោះបីជា៥ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer បានទទួលលទ្ធផលល្អ ប៉ុន្តែមានកីឡាករមួយចំនួនគឺស្ថិតនៅក្នុងបញ្ជីត្រូវទិញចូលដូចជាកីឡាករ Jerome Boateng, Diego Godin និង Harry Maguire ជាដើម។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៏ចុងក្រោយនេះ មានកីឡាករ ៣រូបក្នុងចំនោមនោះគឺអាចមាន ១រូបដែលក្រុមបានដាក់គោលដៅអាទិភាពនាំយកមករួមក្រុមកំលុងពេលទីផ្សារដោះដូរកីឡាករនៅសល់ ២២ថ្ងៃទៀតប៉ុណ្ណោះនិងឈានដល់ទីបញ្ចប់។

១. Eder Militao

កីឡាករអន្តរជាតិប្រេស៊ីលមានវ័យត្រឹមតែ ២០ឆ្នាំរូបនេះកំពុងលេងអោយក្រុម Porto នៅលីកកំពូលព័រទុយហ្គាល់។ ទោះបីជាមិនមានកំពស់កម្រិតស្តង់ដារក៏ពិតមែន(១,៨៦ស.ម)ប៉ុន្តែជាមួយនិងល្បឿន ហើយនិងការគ្រប់គ្រងបាល់របស់គេ ពិតជាសក្តិសមសម្រាប់ក្រុម Man.United។ កីឡាកររូបនេះមានតម្លៃខ្លួនប្រមាណជា ៤២លានផោន។

២. Kostas Manolas

កីឡាករអន្តរជាតិក្រិករូបនេះមានកម្ពស់ខ្ពស់ជាង Militao ពោលគឺ(១,៨៩ស.ម)។ Manolas បានអភិវឌ្ឍទម្រង់លេងបានល្អ ជាមួយភាពវ័យឆ្លាត និងកំលាំងខ្លាំងបំផុតនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីផ្ទេរពីក្រុម Olympiakos មក Roma កាលពីឆ្នាំ២០១៤ ក្រោយរងរបួសបាក់ឆ្អឹងថ្ពាល់។ Manolas និងក្លាយជាកីឡាករដែលធ្វើព្យុះធ្វើភ្លៀងបាននៅក្របខណ្ឌ Premier league បានគ្រប់ ពេលប្រសិនជារូបគេផ្ទេរមក Man.United។ កីឡាកររូបនេះមានតម្លៃខ្លួនប្រមាណជា ៣២លានផោន។

៣. Nikola Milenkovic

ខ្សែការពារអន្តរជាតិយូហ្គូស្លាវីរូបនេះមានកំពស់រហូតដល់ទៅ១.៩៥សមនិងកំពុងលេងអោយក្រុមFiorentina នៅលីក កំពូលSerieAរបស់អ៊ីតាលី។ជាមួយនិងអំណោយផល់នៅកំពស់ និងកាយសម្បទារហ័សរហួនរបស់Milenkovic គឺអាចការពារពីសំណាក់គូបដិបក្ខ និង ពិសេសគឺការតែតដោយក្បាលផងដែរ។ប៉ុន្តែសម្រាប់តំលៃរបស់គេក៏មិនធម្មតាតែគឺប្រមាណជា៤៥លានផោនឯណោះ។

ប្រភព៖ Mirror