ក្រោយការចូលមកដឹកនាំរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្ន(Interim Manager)សម្រាប់ក្រុមបិសាចក្រហម គិតចាប់តាំងពីថ្ងៃទី២២ ធ្នូ ២០១៩ ដែលជាការដឹកនាំប្រកួតដំបូងជាមួយក្រុម Cardiff។ អតីតខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាករូបនេះបាន ទទួលជ័យជម្នះ ៥ប្រកួតជាប់ៗគ្នា ខណៈគូបដិបក្សរបស់ខ្លួន មិនទាន់បានភាព ប្រសព្វ និងក្រុមខ្លាំងនៅឡើយផងដែរ។

ទោះបីជាបែបនេះក្តីប្រសិនបើយើងក្រលេកមើលទៅកម្មវិធីប្រកួតនាពេលខាងមុខ នៅក្របខណ្ឌ Champion League និងក្របខណ្ឌលីកកំពូលអង់គ្លេស Premier League គឺក្រុម Man.United និងត្រូវត្រៀមខ្លួនប្រកួត ៧លើកទៀតដែលដែលត្រូវជួបនិងក្រុមមានប្រវត្តិមិនធម្មតា និងជាក្រុមកំពុងឡើងកូដ និងចាប់ផ្តើមពីសប្តាហ៏ទី២ ខែមករា រហូតដល់ពាក់កណ្តាលខែមិនា ឆ្នាំ២០១៩ នេះ:

ខាងក្រោមនេះគឺជាកម្មវិធីប្រកួតរវាងក្រុមMan.Unitedនិងដៃគូប្រកួតរបស់ខ្លួនៈ

១.Tottenham Hot Spurs និង Man United កាលបរិច្ចេទ ថ្ងៃទី ១៣ មករា ២០១៩(ភ្ញៀវ) (Premier League)

២.Arsenal និង Man United កាលបរិច្ឆេទ ថ្ងៃទី ២៦ មករា ២០១៩(ភ្ញៀវ) ( FA Cup)

៣.Man Utd និង PSG កាលបរិច្ឆេទ ថ្ងៃទី ១២ កុម្ភៈ ២០១៩(ម្ចាស់ផ្ទះ)(Champion League)

៤.Man Utd និង Liverpool កាលបរិច្ឆេទ ថ្ងៃទី ២៤ កុម្ភៈ ២០១៩(ម្ចាស់ផ្ទះ)(Premier League)

៥.PSG និង Man United កាលបរិច្ឆេទ ថ្ងៃទី ០៦ មិនា ២០១៩(ភ្ញៀវ)(Champion League)

៦.Arsenal និង Man United កាលបរិច្ឆេទ ថ្ងៃទី ០៩ មិនា ២០១៩(ភ្ញៀវ)(Premier League)

៧.Man Utd និង Man City កាលបរិច្ឆេទ ថ្ងៃទី ១៦ មិនា ២០១៩(ម្ចាស់ផ្ទះ)(Premier League)

ប្រភព៖ Skysport