កំពូលខ្សែប្រយុទ្ធ Lionel Messi បានអភិឌ្ឍខ្លួនក្លាយជាកីឡាករលំដាប់ពិភពលោកជាងមួយទសវត្សមកហើយព្រមជាមួយសមិទ្ធិផលពានរង្វាន់ និងជ័យជំនះជាច្រើនបំផុតសម្រាប់ក្លឹបនិងប្រទេសជាតិ។ ក៏ប៉ុន្ដែក៏មានព្រឹត្តការណ៏មួយចំនួនដែលខ្សែប្រយុទ្ធស្លាបវ័យ ៣១ឆ្នាំរូបនេះបានទទួលនៅការខកចិត្ត និងមិនអាចជួយក្រុមនិងជម្រើសជាតិរបស់ខ្លួនបានផងដែរ។

1. Barcelona និង Chelsea ( UEFA Champions League)

នៅឆ្នាំ២០១២ ក្រុមអ្នកមានបុណ្យ Barcelona មានឱកាសការពារពានរង្វាន់ក្របខ័ណ្ឌ Champions League របស់ពួកគេតាមរយៈការផ្តួលក្រុមភ្ញៀវតោខៀវ Chelsea ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបន្ទាប់ពី Chelsea បានឈ្នះការប្រកួតនៅជើងទី១ ក្នុងនាមជាម្ចាស់ផ្ទះនៅកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល ១-០។ ទោះបីជា Barcelona រកបាន ២គ្រាប់នាំមុខខណៈ Messi បានជួយអោយ Iniesta សម្រេចគ្រាប់ទី២ ក្តី ប៉ុន្តែក្រុម​ Chelsea បានធ្វើការវាយបកវិញ ដោយកីឡាករ Ramires និង Torres ធ្វើអោយបញ្ចប់លទ្ធផល Barcelona ២:២ Chelsea នាំអោយក្រុម Barcelona ត្រូវធ្លាក់ចេញពីការប្រកួតនេះត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

២. Argentina vs Germany ២០១៤ FIFA World Cup

ការប្រកួត World Cup ២០១៤ កំពូលខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញទម្រង់លេងយ៉ាងល្អចាប់តាំងពីវគ្គជម្រុះ ក្នុងពូល និងវគ្គ ១៦ក្រុមចុងក្រោយ(ស៊ុតបាន៣គ្រាប់)ប៉ុន្តែសម្រាប់វគ្គ ៨ក្រុម និងវគ្គ ៤ក្រុម មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ Messi មិនបានរកគ្រាប់បាល់បញ្ចូលទីទេ ប៉ុន្តែរូបគេគឺជាបុគ្គលសំខាន់ដែលបានជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមទាំងពីរនៅដើមតង់ទី២ Messi ស្ទើរតែរកបានគ្រាប់បាល់បញ្ចូលទីទៅហើយ ប៉ុន្តែការស៊ុតខុសគោលដៅតែបន្តិចប៉ុណ្ណោះ។ ការប្រកួតនេះបានអូសបន្លាយហូតដល់ការថែមម៉ោងមុនពេល Mario Gotze ស៊ុត ១គ្រាប់បាល់ជ័យជំនះធ្វើអោយអ្វីៗត្រូវបញ្ចប់។

៣. Argentina vs Brazil មិត្តភាព ខែតុលា ២០១៤

ក្រោយខកខានឪកាសមាសលើកពាន World Cup Messi ក៏មិនអាចធ្វើបានសម្រេចដោយការស៊ុតបាល់ប៉េណាំងទីបន្ទាប់ពីកីឡាករ Danilo បង្កកំហុសនាំអោយ Di Maria ដួលក្នុងតំបន់គ្រោះថ្នាក់។ ខណៈនោះអ្នកចាំទីប្រេស៊ីលបានសង្គ្រោះបាល់ដើម្បីរកគ្រាប់បាល់វាយបកតាមស្មើវិញក្នុងការប្រកួតនេះបន្ទាប់ពីក្រុមជម្រើសជាតិប្រេស៊ីលបានរកគ្រាប់បាល់នាំមុខមុននៅនាទីទីដោយកីឡាករ Diego Tardelli។ ចូលមកដល់តង់ទី២កីឡាករ Tardelli ដដែលបានបន្ថែមគ្រាប់បាល់ទី២ អោយប្រេស៊ីល និងជាគ្រាប់ជ័យជំនះក្នុងលទ្ធផល ២:0។

៤.​ Argentina vs Chile វគ្គផ្តាច់ព្រ័ត្រ Copa América Centenario

បន្ទាប់ពីចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ FIFA World Cup ២០១៤ និងវគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ ២០១៥ ជម្រើសជាតិអាហ្សង់ទីនមានឱកាសឈ្នះពានរង្វាន់ Copa America Centenario ដែលជាពានទី៣ នៅឆ្នាំ ២០១៦ នៅពេលដែលពួកគេត្រូវប្រកួតជាមួយក្រុមឈីលីនៅវគ្គផ្តាច់ព្រ័ត្រ។ ដូចជានៅឆ្នាំ២០១៥ ក្រុមទំាងពីរត្រូវសម្រេចកាត់សេចក្តីការស៊ុតបាល់ប៉េណាល់ទីក្រោយបញ្ចប់លទ្ធផល ០-០ នៅចុងបញ្ចប់នៃម៉ោងបន្ថែម១៥នាទីទាំងពីរលើក។

ការស៊ុតបាល់ពិន័យដំបូង Messi មិនអាចធ្វើបានសម្រេចដោយការសង្គ្រោះបាល់ពីកីឡាករ Claudio Bravo មុនពេល Arturo Vidal ស៊ុតបាល់ ១១ម៉ែត្រមិនចូលខណៈ Sergio Romero សង្គ្រោះបាល់បានដូចគ្នា។ ទីបំផុតក្រុមឈីលីមានឪកាស លើកពានជាលើកទី២ ជាប់គ្នាបន្ទាប់ពីផ្តួលក្រុមអាហ្សង់ទីនក្នុងលទ្ធផល ៤:២ ដោយបាល់កាត់សេចក្តី ១​១ម៉ែត្រ។

៥. Argentina vs Iceland ២០១៨ FIFA World Cup វគ្គជម្រុះក្នុងពូល

អាហ្សង់ទីនស្ថិតនៅក្នុងពូល ជាមួយនឹងក្រូអាតនីហ្សេរីយ៉ានិងក្រុមជម្រើសជាតិអ៊ីស្លង់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA ២០១៨ កន្លង មកនេះ។ការប្រកួតបើកឆាករបស់ពួកគេមិនបានល្អក្រោយពីចាញ់ក្រូអាត និង បន្តស្មើជាមួយក្រុមអ៊ីស្លង់ ១:១ ខណៈ ដែល Messi មិនអាចរកបានគ្រាប់បាល់ជ័យជំនះដោយការស៊ុតបាល់ប៉េណាំងទីមុនពេលAgueroស៊ុតបាន បាល់នាំ មុខ១ គ្រាប់មុន ។ទីបំផុតក្រុមអាហ្សង់ទីនបានឈានដល់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីផ្តួលនីហ្សេរីយ៉ា២:១ប៉ុន្តែបានធ្លាក់ ចេញ ពីការប្រកួតវគ្គ១៦ក្រុមចុងក្រោយបន្ទាប់ពីចាញ់បារាំងក្នុងលទ្ធផល៤:៣។

អត្ថបទ៖ Cambosport
ប្រភព៖ foxsportsasia