ការប្រកួត Asian Cup កាលពីយប់ថ្ងៃច័ន្ទទី១៤ មករា ២០១៩ រវាងក្រុមបាល់ទាត់ជម្រើសជាតិថៃ និងម្ចាស់ផ្ទះក្រុមអារ៉ាប់រួមបានបញ្ចប់ទៅក្នុងលទ្ធផល ១:១។ ក្រុមមកពីតំបន់អាស៊ានថៃឡង់ដ៏បានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ ពានរង្វាន់ AFC Asian Cup ២០១៩ ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់ក្នុងពូលអាមានលេខរៀងទី២ មាន ៤ពិន្ទុបន្ទាប់ពីក្រុមអារ៉ាប់រួម។

ខ្សែបម្រើវ័យ ២៦ឆ្នាំ Thitiphan Puangjan កំពុងលេងអោយក្រុម BG Pathum United ជាអ្នករកគ្រាប់បាល់ឲ្យក្រុមដំរីសង្គ្រាម វាយបកតាមស្មើនៅនាទីទី៤១ជាមួយក្រុមអារ៉ាប់រួមដែលរកបានគ្រាប់បាល់នាំមុខជម្រើសជាតិថៃមុននៅនាទីទី៧ ដោយកីឡាករ Ali Mabkhout ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំកំពុងលេងអោយក្រុម Al-Jazira Club នៅឯកីឡាដ្ឋាន Al Maktoum នៅក្រុង Al Ain ។

រំលឹកឡើងវិញថា ៣ប្រកួតរបស់ថៃនៅ Asian Cup គឺដំបូងបរាជ័យជាមួយឥណ្ឌា ៤-១(បញ្ចប់តំណែងគ្រូបង្វឹក)បន្ទាប់មក ឈ្នះបារ៉ែន ១-០ និងស្មើអារ៉ាប់រួម ១-១។ រីឯក្រុមអាស៊ាន ២ទៀត ដែលបានចូលរួម Asian Cup ២០១៩គឺ វៀតណាម និង ហ្វីលីពីន បានហាលអាវត្រឹមវគ្គចែកពូលនេះប៉ុណ្ណោះ៕

អត្ថបទ៖ Cambosport
ប្រភព៖ beinsports