ក្រុមបាល់ទាត់ជម្រើសជាតិកាតា បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៥៥ នៅលើតារាងពិភពលោករបស់ FIFA ដែលជាចំណាត់ថ្នាក់ដ៏ល្អបំផុតរបស់ពួកគេក្នុងរយៈពេល ២៦ឆ្នាំ ក្រោយពីការឈ្នះពាន Asian Cup របស់ពួកគេ ក្នុងប្រទេសអ៊េមីរ៉ាតអារ៉ាប់រួម កាលពីសប្តាហ៍មុន។

ការជួបកំណត់ត្រាដ៏គួរឲ្យកត់សម្គាល់ក្នុងព្រឹត្តិការណ៍ Asian Cup របស់ប្រទេសម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ មួយនេះ ក្រោយពីឈ្នះរាល់ការប្រកួតទាំង ៧លើក និងរបូតគ្រាប់បាល់តែ ១គ្រាប់គត់ បានជួយឲ្យពួកគេឡើងផុត ៣៨ចំណាត់ថ្នាក់ នៅលើតារាងពិភពលោក។ ក្រុមជម្រើសជាតិកាតា បានផ្តួលក្រុមខ្លាំងៗស្ថិតក្នុងតំបន់តែមួយ អារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ាក់ និងកូរ៉េខាងត្បូង ក្នុងដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ មុននឹងពួកគេបានផ្តួលក្រុមម្ចាស់ជើងឯក៤សម័យកាលជប៉ុន ក្នុងលទ្ធផល ៣-១។

ក្រុមជម្រើសជាតិកាតា នៅតែជាក្រុមមានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតទី៥ដែលមកពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បន្ទាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់ (ឈរលេខរៀងទី២២លើតារាង FIFA) ជប៉ុន (ចំណាត់ថ្នាក់លេខ២៧ កូរ៉េខាងជើង (លេខ៣៨ និងក្រុមជម្រើសជាតិអូស្ត្រាលី (លេខ៤២)។ ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បន្តនាំមុខលើកំពូលតារាង ពីលើក្រុមម្ចាស់ជើងឯក World Cup កាលពីឆ្នាំមុន បារាំង និងក្រុមជម្រើសជាតិប្រេស៊ីល ខណៈដែលមិនមានការផ្លាស់ប្តូរក្រុមឈរក្នុងចំណាត់ថ្នាក់កំពូលទាំង២០ឡើយដោយសារតែមិនមានការប្រកួតសម្រាប់ក្រុមមកពីតំបន់អឺរ៉ុប និងអាមេរិកខាងត្បូង៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia