Son Heung-min បានមកដល់ប្រទេសអារ៉ាប់រួមកាលពីម្សិលមិញដើម្បីផ្តល់ជាកំលាំងបន្ថែមដល់ក្រុមជម្រើសជាតិ នូវការជំរុញបន្ថែមដ៏ធំមួយទៀតខណៈដែលពួកគេបន្តឪកាសស្វែងរកការឈ្នះពានរង្វាន់ AFC Asian Cup ២០១៩ នេះ។ Son បានធ្វើដំណើរដោយជើងហោះហើរពីចក្រភពអង់គ្លេសភ្លាមៗបន្ទាប់ពីបរាជ័យ ១-០ លេងក្នុងទឹកដី Wembley ខ្លួនឯង ក្រោមស្នាដៃក្រុម Manchester United នៅក្របខ័ណ្ឌ Premier League។ ការមកដល់របស់ Son ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Tottenham គឺជារឿងពិសេសប្លែកសម្រាប់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ខណៈដែលការប្រកួតជិតឈានដល់វគ្គ ១៦ក្រុមចុងក្រោយទៅហើយនោះ។

Son អាចនិងមិនអាចចាប់ផ្តើមការប្រកួតវគ្គបញ្ចប់ជម្រុះក្នុងពូលជាលើកចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិចិនបានទេដោយសារតែហេតុផលអស់កំលាំង ប៉ុន្តែគាត់អាចនិងចូលលេងក្នុងនាមជាកីឡាករបម្រុងដើម្បីជួយដល់ជម្រើសជាតិកូរ៉េដែលមាន ចំនុចខ្វះខាតមួយចំនួននៅតំបន់ប្រយុទ្ធក្រោយចាប់ផ្តើមយុទ្ធនាការ AFC Asian Cup។

អត្ថបទ៖ Cambosport
ប្រភព៖​ foxsportsasia