ក្រុមអធិរាជស Real Madrid បានឡើងមកឈរនៅចំណាត់ថ្នាក់លេខបីក្នុងក្របតារាងក្របខ័ណ្ឌ La Liga បន្ទាប់ពីគ្រាប់បាល់ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករខ្សែការពារប្រេស៊ីល Casemiro នៅនាទីទី៧៨ ស៊ុតបាល់បញ្ជូលទីពីចំងាយយ៉ាងស្អាតខណៈ ខ្សែបម្រើក្រូអាត Luka Modric នៅម៉ោងបន្ថែមនាទីទី៩០+២ ក្រោយខ្សែការពារ Sevilla បង្កកំហុសលេងបាល់មិនយល់ចិត្តគ្នាបានជួយអោយក្រុម Real Madrid ផ្តួល Sevilla ក្នុងលទ្ធផល ២:0 ។

ក្រុមទាំងពីរមិនដែលមានលទ្ធផលប្រកួតស្មើគ្នាឡើយគិត ចាប់តាំងពីឆ្នាំ ១៩៩៣ ការទទួលជ័យជម្នះនេះបង្ហាញអោយឃើញថាក្លិប Real Madrid មានគម្លាត ៥ពិន្ទុពីក្រោយក្រុមចំណាត់ថ្នាក់លេខ២ Atletico Madrid ដែលបានយកឈ្នះក្រុម SD Huesca ក្នុងលទ្ធផល ៣-០ រកគ្រាប់បាល់ដោយកីឡាករ Hernandez(៣១),Arias(៥២) និងKoke(៧១)។

លទ្ធផលជ័យជំនះសម្រាប់ក្រុម Real Madrid គឺជាការផ្តល់ឪកាសសម្រាប់ក្រុមក្នុងការប្រជែងកៅអីពានរង្វាន់ Champions League រដូវកាលក្រោយ ប៉ុន្តែការប្រជែងដណ្តើមពាន La Liga នៅរដូវកាល(២០១៨-២០១៩)នេះនៅតែជាកិច្ចការដ៏លំបាកមួយខណៈ ក្រុម Barcelona បាននាំមុខ ១១ពិន្ទុលើក្រុម Real Madrid ។

អត្ថបទ៖ Cambosport
ប្រភព៖ BBC