ក្រុម Monaco បានបញ្ចប់តំណែងអ្នកចាត់ការ Thierry Henry ក្រោយពីដឹកនាំក្រុមនៅលីកកំពូលបារាំង Ligue១ បាន ២០ប្រកួត។ គ្រូបង្វឹកអាទិភាពដែលអាចវិលត្រលប់មកស្នងដំណែងនេះបានគឺអតីតអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Leonardo Jardim ត្រូវបានគេរំពឹងថានឹងជំនួស Henry ក្នុងរយៈពេលជាងបីខែបន្ទាប់ពីត្រូវបានក្លឹបបញ្ចប់តួនាទីដូចគ្នានេះផងដែរ។

ក្រុមម្ចាស់ជើងឯកបារាំងឆ្នាំ២០១៧ កំពុងស្ថិតក្នុងតំបន់កាត់ចោលបន្ទាប់ពីមានជ័យជម្នះត្រឹមតែប្រាំលើកគត់ក្រោមការដឹកនាំរបស់ Henry នៅក្នុងការប្រកួតសរុបទាំងអស់ដែលលោកចូលមកដឹកនាំ។ លោក Franck Passi ជាជំនួយការរបស់លោក Henry ដែលបានតែងតាំងគិតចាប់ពីថ្ងៃទី២០ ខែធ្នូ ២០១៨ នឹងត្រូវដឹកនាំក្រុមហ្វឹកហាត់ចាប់ពីថ្ងៃសុក្រនេះតទៅស្របពលកន្លងមក Passi ធ្លាប់មានតួនាទីជាគ្រូបង្វឹកបណ្តោះអាសន្នក្រុម Marseille និង Lille ផងដែរ។

Henry ដែលបានចូលកាន់តំណែងកាលពីខែតុលាឆ្នាំមុនក៏បានសុំទោសចំពោះការប្រើពាក្យប្រមាថដល់អ្នកគាំទ្រខ្សែការពារ Kenny Lala របស់ក្រុម Strasbourg ក្នុងអំឡុងពេលក្រុម Monaco ចាញ់យ៉ាងចាស់ដៃក្នុងលទ្ធផល ១:៥ ថ្ងៃកាលពីថ្ងៃសៅរ៍។ អ្នកមានកំនត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតរបស់ក្រុម Arsenal ធ្លាប់ធ្វើជាជំនួយការលោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកមុនពេល ចូលមកកាន់តួនាទីជាគ្រូបង្វឹកឈុតធំរបស់ក្រុមMonaco ដែលរូបគេធ្លាប់លេងក្នុងនាមយុវជនពីអតីតកាល។

អត្ថបទ៖ Cambosport
ប្រភព៖ BBC