ក្រុម Barcelona បានបំពេញការវាយដ៏ល្អឥតខ្ចោះមួយតាមរយៈការយកឈ្នះលើក្រុម Sevilla យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ ដើម្បីកក់កៅអីរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Copa del Rey។

ក្រុម Sevilla បានឈ្នះក្នុងការប្រកួតជើងទី១ក្នុងលទ្ធផល ២-០ ប៉ុន្តែ គ្រាប់បាល់នាំមុខរបស់ពួកគេ ត្រូវបានលុបចេញនៅត្រឹមនាទីទី៣១ នាកីឡដ្ឋាន Camp Nou ក្រោយពីខ្សែបម្រើ Philippe Coutinho ស៊ុតបាល់ពិន័យ១១ម៉ែត្រ ១គ្រាប់ ដែលត្រូវបានផ្តល់ឲ្យដោយ Lionel Messi នៅមុនពេលខ្សែបម្រើ Ivan Rakitic រកបានគ្រាប់បាល់ទី២។ កីឡាករ Ever Banega បានខ្ជះខ្ជាយឱកាសក្នុងការតាមស្មើវិញសម្រាប់ក្រុម Sevilla តាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូលទី ហើយក្រុម Barca បានបំពេញជ័យជម្នះដ៏ធំរបស់ខ្លួននៅតង់ទី២តែម្តង។

Coutinho បានតែតបាល់ដើម្បីរកគ្រាប់បាល់ទី២ របស់គេ ហើយខ្សែការពារ Sergi Roberto បានបន្ថែមគ្រាប់បាល់ទី៤ នៅមុនពេល Guilherme Arana បានជួយឲ្យក្រុមមានក្តីសង្ឃឹមក្នុងរយៈពេលដ៏ខ្លី។ ខ្សែប្រយុទ្ធ Luis Suarez និង Messi បានបំពេញជ័យជម្នះដ៏កក់ក្តៅសម្រាប់ក្រុមខ្លួននៅជិតបញ្វប់ការប្រកួត។ Messi បាននិយាយបន្ទាប់ពីនោះថា៖ «មនុស្សជាច្រើនបាននិយាយថា យើងបានបោះបង់ពាននេះឡើយ ប៉ុន្តែ យើងមិនចង់បោះបង់ឡើយ។ ក្រុមនេះចង់ប្រជែងដណ្តើមពានទាំង៣ ដែលជាកាតព្វកិច្ចរបស់ក្រុម Bara ជារៀងរាល់ឆ្នាំ»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia